បន្ទាប់ពីជោគជ័យក្នុងគម្រោងអចលនទ្រព្យជាលក្ខណៈឯកជនទ្រង់ទ្រាយតូច និងជាមួយដៃគូនាពេលកន្លងមកពេលនេះលោក ស្រេង ឈាងឡេង បានប្រកាសថា លោកនឹងបើកគម្រោង2ក្នុងពេលខាងមុខ ដោយគម្រោងទី1 គឺបើកសម្ភោធក្រុមហ៊ុនអចលនទ្រព្រផ្ទាល់ខ្លួនជាទ្រង់ទ្រាយធំខុសពីមុន និងគម្រោងទី2 គឺបើកគម្រោងលក់បូរី និងដីឡូតិ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ3 ដែលលើកនេះគឺជាគម្រោងខ្ទង់លានដុល្លា។

លោក ស្រេង ឈាងឡេង និយាយថា មកទល់ពេលនេះ ក្រុមហ៊ុថ្មីរបស់លោកគឺ ក្រុមហ៊ុន ឈាងឡេង អ៉ិនវេសម៉ិន ឯ.ក ដែលទើបដំឡើងហើយ នៅមិនទាន់បើកក្រណាត់ក្រហមបើកសម្ពោធនៅឡើយទេ ដោយសារតែបញ្ហាកូវីត១៩ ពិបាកធ្វើពិធី និង ម្យ៉ាងចង់អោយស្ងប់ភ្លៀងបន្តិច គឺបើកស្របគ្នាជាមួយនឹងគម្រោងថ្មី នៅតាមផ្លូវជាតិលេខ៣តែម្ដង។ គម្រោងថ្មីនោះ គឺជាគម្រោងបុរីផ្ទះល្វែង វីឡាកូនកាត់ និង គម្រោងដីឡូត៍ នៅលើផ្ទៃដីទ្រង់ទ្រាយធំ ដែលក្រុមហ៊ុននឹងផ្ដល់អោយអតិថិជនបង់រំលោះសុទ្ធ១០០% ហើយតម្លៃក៏នឹងទាបជាងទីផ្សារ ដើម្បីសម្រួលអោយអ្នកមានជីវភាពមធ្យម និង ក្រោមមធ្យម មានលទ្ធភាព ទិញផ្ទះ និង ដី។ គម្រោងនេះ គឺជាគម្រោងធំមួយរបស់ក្រុមហ៊ុន ដោយលោកបញ្ជាក់ថា កន្លងមកក្រុមហ៊ុនរបស់លោកគ្រាន់តែជាក្រុមហ៊ុនអចលនទ្រព្យឯកជនតូចតាចប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលនេះ គឺបានក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យទ្រង់ទ្រាយធំ ដែលនឹងបង្ហាញគម្រោងធំរបស់ខ្លួន ព្រមជាមួយនឹងពិធីសម្ពោធក្រុមហ៊ុន។ ក្នុងនោះលោកក៏ប្រកាសជ្រើសរើសបុគ្គលិកផ្នែកលក់ និង បុគ្គលិកជំនាញជាច្រើនផ្សេងទៀតផងដែរ។

លោក ស្រេង ឈាងឡេង ក៏មមាញឹកនឹងគម្រោងបើកហាងផឹកស៊ីធំមួយនៅតាមបណ្ដោយផ្លូវរទេះភ្លើង ដែលជាផ្លូវអ៊ូអរ នៅម្ដុំវត្តតាំងក្រសាំង ទីប្រជុំជនបុរីពិភពថ្មីឈូកវ៉ា៣ និង ២ ផងដែរ។ លោកថា ក្រៅពីគម្រោងមុខជំនួញ គម្រោងសម្ដែង និង ផលិតរឿងខ្លីដោយខ្លួនឯង លោកក៏នឹងធ្វើព្រមគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here