ឈានមកដល់វគ្គផ្ដាច់ព្រ័តនៅក្នុងសប្ដាហ៍ទី1នេះ គេឃើញបេក្ខនារីទាំង5 រូបកំពុងតែប្រកួតប្រជែងសមត្ថភាពខ្លាំងរៀងៗខ្លួន ដើម្បីអូសទាញនូវសម្លេងគាំទ្រទៅកាន់វគ្គផ្ដាច់ព្រ័តនាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះផងដែរគេសង្កេតឃើញអ្នកចម្រៀងអាជីព2រូបដែលមានតួរលេខនៃសម្លេងគាំទ្រប៉ុន្មានសប្ដាហ៍កន្លងមកនេះប្រកៀកប្រកិតគ្នាគួរឱ្យចាប់អារម្មណ៍ គឺកញ្ញា ឈីន រតនៈ និង វី ឌី ណែត ខណៈអ្នកទាំងពីក៏ត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានមួយក្នុងចំណោម2នាក់ដែលអាចនឹងទទួលបានជ័យលាភីនៅក្នុងកម្មវិធី I Am A Singer Season 2 នេះ។

បើនិយាយ ពីវី ឌីណែត វិញ ធ្លាប់ ចូល ប្រឡង កម្មវិធី ខាងលើនេះ ម្តងរួច ទៅហើយ កាលពីឆ្នាំមុន ប៉ុន្តែ មិនមាន ភាពជោគជ័យឡើយ ។ នេះ ជាការ តាំង ចិត្តលើកទី២ ហើយ នាង អាចរក្សា ជំហ៊ាន បោះពួយ ទៅមុខ ពីមួយវគ្គទៅ មួយវគ្គ យ៉ាងរលូន។ ជាពិសេស បើពិនិត្យលើ ការប្រកាសលទ្ឋ ឌីណែតបើ មិននៅ លេខរៀងទី១ ឬក៏ត្រឹមទី២។ ជាការល្អ ពេលនេះ ឌីណែត បាន ចូលដល់វគ្គផ្តាច់ព្រត្រ័ ដោយក្នុងចំណោម បេក្ខជន៧ រូប នាងឈលើសំឡេងសារនាំមុខគេ លំដាប់ទី១។

ចំណែក ឈីន រតនៈ វិញ នាង ទើបតែ មកប្រឡង កម្មវិធីនេះ ដំបូងទេ ក្រោយក្លាយជា អ្នកចម្រៀង លេចធ្លោ។ ជាមួយ សំឡេង ល្អឆ្វាច រតនៈ ពិតជាបានបង្កភាព ភ្ញាក់ផ្អើល ក្រោយពេល បទចម្រៀង នាង មួយៗ មានភាពលំបាកធ្វើ ហើយបើមិន មានតិចនិច ច្រៀងនោះ គឺទៅ មិនរួចឡើយ។ ចំណែក ការផ្ញើសារ វិញ នាងអាទិត្យខ្លះបានលេខ១ និង ខ្លះទៀត បានលេខ២ ធ្វើអោយ ដៃគូ មិនអាចមើលស្រាលបានឡើយ។

ចាំមើលមាន អ្វីប្រែប្រួល បើម្នាក់ៗ មានភាព ទាក់ទាញ ដូចគ្នា ហើយ រំពឹងលើ ភាពវ័យឆ្លាតនិងសមត្ថភាពប៉ុណ្ណោះ ព្រមទាំងស្ថិតនៅក្រោមការហ្វឹកហាត់យ៉ាងស្វិតស្វាញពីសំណាក់គ្រូបង្វឹកដែលសុទ្ធសឹងតែមានភាពស្ទាត់ជំនាញខ្លាំងៗរៀងខ្លួននិងប្រើសមត្ថភាពរបស់ខ្លួនដឹកដៃកូនសិស្សរបស់ខ្លួនទៅរកភាពជោគជ័យ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មិនអាចមើលរំលង បេក្ខជន តារាចម្រៀង ផ្សេងទៀតបានដែរ ព្រោះសុទ្ធ តែមានហ្វេនៗ គាំទ្រដូចៗគ្នា បូករួមទាំងសម្ថភាពខ្លាំងមិនធម្មតាដូចគ្នា ធ្វើឱ្យពួកគេកាន់តែបង្កើនការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងៗ ធ្វើឱ្យកម្មវិធីកាន់តែកក្រើកក្នុងរដូវកាលទី2នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here