បន្ទាប់ពីក្លាយជារាជនីរបស់ផលិតកម្ម Galaxy Navatra តន់ ចាន់សីម៉ា ត្រូបានគេសង្ស័យថានាងច្បាស់ជាមានទំនាក់ទំនងពិសេសអ្វីមួយជាមួយនឹងម្ចាស់ផលិតកម្មហើយ ទើបបានជានាងនាងមានបទល្អៗ និងកេរ្តិ៍ឈ្មោះល្បីរហ័សបែបនេះ។

ទាក់ទងនឹងរឿងរសើបមួយនេះអតីតបេក្ខភាព The Voice Cambodia រូបនេះបានច្រានចោលទាំងស្រុង និងបកស្រាយនូវចម្ងល់នេះឡើងដើម្បីឱ្យទស្សនិកជនឈប់មានការយល់ច្រឡំ។ កញ្ញា តន់ ចាន់សីម៉ា បានអះអាងថា រូបនាងគឺគ្មានទំនាក់ទំនងពិសេសអ្វីជាមួយនឹងម្ចាស់ផលិតកម្មនោះឡើយ ហេតុផលដែលជម្រុញឱ្យម្ចាស់ផលិតកម្មពេញចិត្ត និងជួយជ្រោមជ្រែងរូបនាងឱ្យមានកេរ្តិ៍ឈ្មោះល្បី ដោយសារការអាណិតស្រឡាញ់ទៅវិញទេព្រោះម្ចាស់ផលិតកម្មចាត់ទុកនាងដូចជាប្អូនស្រី ដោយសារមើលឃើញពីការតស៊ូរបស់នាងដែលខំប្រឡូកនៅក្នុងវិថីសិល្បៈ។

ពិសេសជាងនេះដោយសារនាងជាតារាចម្រៀងមួយរូបដែលមានភាពរហ័សនៅក្នុងការចាប់យកប៉ារូលចម្រៀង មេឡូឌីផ្សេងៗធ្វើឱ្យនាងអាចថតបទចម្រៀងជាច្រើនឱ្យផលិតកម្មក្នុងពេលដ៏ខ្លី ដែលជាហេតុធ្វើឱ្យនាងមានបទចម្រៀងច្រើនជាងគេនៅក្នុងផលិតកម្ម ។ ម្យ៉ាងវិញទៀតបទចម្រៀងរបស់នាងជាច្រើនដែលបង្ហោះនៅក្នុងឆានែលយូធូប បានទាញយកចំនួនអ្នកទស្សនាមិនតិចនោះទេធ្វើឱ្យនាងអាចរកចំណូលឱ្យផលិតកម្មតាមយូធូប ដែលនេះជាចលករជម្រុញកឱ្យផលិតករពេញចិត្តផលិតបទចម្រៀងឱ្យនាងជាបន្តបន្ទាប់មិនលោះថ្ងៃនោះឡើយ ។

គួររំឮកផងដែរថា តន់ ចាន់សីម៉ា គឺជាអតីតបេក្ខភាព The Voice Cambodia តែថ្វីត្បិតតែពុំទទួលបានជោគជ័យនៅក្នុងការប្រកួត នាងក៏បានបន្តអាជីបជាអ្នកចម្រៀងនៅក្នុងភោជនីយដ្ឋាន ។ បន្ទាបប់មកនាងក៏ឈានជើងជ្រកក្រោមផលិតកម្ម និងក្លាយជាអ្នកចម្រផងពេញសិទ្ធក្នុងផលិតកម្ម Galaxy Navatra ហើយទទួលបានកេរ្តិ៍ឈ្មោះល្បីនិងមានទីផ្សាក្នុងសិល្បៈមកទល់សព្វថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here