កាលពីថ្ងៃ២១ កញ្ញា ឆ្នាំ ២០២០ មុននេះ នៅអគារព្រីនក្រុមហ៊ុន CYTI Media បានជ្រើសរើស និង ស្វែងរក បេក្ខជន ឆ្នើម ៗ ដើម្បី ប្រកួតកម្មវិធី « 123 Action » ដែលជាកម្មវិធីថ្មីមួយផ្ដល់ឱកាសដល់អ្នកដែលមានទេពកោសល្យសិល្បៈ និងចង់សម្រេចបំណងប្រថ្នាឱ្យមកបញ្ចេញសម្ថភព។ នៅក្នុងនោះយើងឃើញ ថា មានវត្តមាន យុវជន យុវនារីជាច្រើន បានដាក់ពាក្យចូលរួមប្រកួត ដើម្បី សម្រេចបំណង និស្ស័យ សិល្បៈ ដែលម្នាក់ៗ ស្រឡាញ់ហើយទាន់ឱកាសមកដល់។


នៅក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួម ដោយ កញ្ញា មីន ជីន ជាពិធីការិនី លោក សុវណ្ណ បញ្ញាឬទ្ឋិ អ្នកផលិតនិងជា អ្នកដឹកនាំកម្មវិធី 123 Action និងលោក កុសល ជំនួយការអ្នកគ្រប់គ្រងកម្មវិធីដើម្បីជួយចូលរួមពិនិត្យនិងផ្ដល់មតិយោបល វាយតម្លៃលើ ទេពកោសល្យ បេក្ខជនទាំងអស់។
លោក សុវណ្ណបញ្ញាឬទ្ឋិ បានអោយដឹងថា «កម្មនេះ ជាវេទិកា មួយ សម្រាប់ អោយ រលកក្រោយ បង្ហាញនូវសិល្បៈដែលស្រឡាញ់ ហើយចង់សាកល្បង។ យើងនិងព្យាយាម ជម្រុញភាពក្លាហានរបស់ពួកគាត់ ព្រោះថា សព្វថ្ងៃ យុវវ័យដែលមានសមត្ថភាព នៅខ្វះភាពក្លាហាន។ មុនយើងថតកម្មវិធី យើងត្រូវការជម្រុះ ដូចជាប្រកាស អោយដឹងក្រោយ មានការចូលរួមជាច្រើន។» លោកបន្តថា ចុងក្រោយយើង ចម្រាញ់យកបេក្ខជន២០ រូប ប្រុស១០ ស្រី១០ ក្រោយពេលមានបេក្ខជន ដាក់ពាក្យ តាមរយៈCYTI Media។

នេះជាកម្មវិធីដំបូង សម្រាប់ការងារ ក្រុមយើង ដោយក្នុងនោះ បងប្អូនធ្លាប់ដឹងហើយថា ការប្រឡង មានច្រើន។ ប៉ុន្តែក្រុមការងារយើង ធ្វើឡើងគឺប្លែក ជាមួយវិញ្ញាសា មួយប្រកួតទៅមួយ ប្រកួតគឺពិសេស មិនធ្លាប់មាន។ លើសពីនេះ គណៈកម្មាការដែល ដាក់ពិន្ទុ មានភាពសុក្រិតជាសំខាន់។នៅក្នុងនោះ មានពិធីករ៤ រូបត្រៀមបង្ហាញសមត្ថភាព ជូនដល់បេក្ខជន ហើយអ្នកប្រកួតយើង និងបង្ហាញភាពកក់ក្តៅ អោយល្អ មួយបេសកកម្មនេះ។ កម្មវិធីផ្តោត សំខាន់ លើសមត្ថភាព សិល្បៈ ចម្រុះ តាំងពី សម្តែង ច្រៀង រាំ ដើរម៉ូដ ពិធីករ ឬចេះលេងឧបករណ៍ភ្លេង ឬបង្កើតវិដេអូប្លែកៗជាដើម។ នេះជាឱកាស ដែលផ្តល់ជូនហើយ២០រូបនោះ នឹងប្រកួត ចាប់ពី៨ទៅ១០ថ្ងៃពេញ នៅរីស៊តមួយនាក្រុងព្រះសីហនុ។ ក្រោយជាប់ ជ័យលាភី យើង មានគម្រោងរួចហើយ ដើម្បីតប អោយគាត់វិញ នៅទីផ្សារសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here