ជំទាវ រីយ៉ា មីសែលត្រាណេ ប្រាប់មូលហេតុចូលរួម ខួបកំណើត សឿ សុធារ៉ា

0

កាលពីយប់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ នៅក្នុងហាងមួយជិតរដ្ឋសភា គេឃើញវត្តមានតារាសម្ដែង អ្នកនាង សឿ សុធារ៉ា បង្ហាញខ្លួន ជាមួយនឹងមិត្តភក្តិ និង អ្នករាប់អានមួយចំនួន ដោយអ្នកទាំងនោះ បានធ្វើខួប Surprise អោយ។ នៅក្នុងឱកាសនោះ លោកជំទាវ រីយ៉ាត្រាណេ ភរិយាលោកបណ្ឌិត្យ មីសែលត្រាណេ ក៏លេចមុខនៅទីនោះដែរ។

ក្រោយការត្រលប់មកកាន់វិថីសិល្បៈវិញ អ្នកនាង សឿ សុធារ៉ា មិនត្រឹមតែទទួលបានឱកាសបានថតស្ពតផ្សាយសម្អាងការប៉ុណ្ណោះទេ តែក៏បានក្លាយជាតួអង្គសំខាន់មួយក្នុងរឿងភាគរបស់ហង្សមាស ដែលកំពុងដំណើរការថតនាពេលនេះផងដែរ។ ជាមួយគ្នានោះ អ្នកនាងក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នករាប់អានចាស់ៗផងដែរ ទើបធ្វើអោយថ្ងៃខួបកំណើតរបស់អ្នកនាង នៅក្នុងឆ្នាំនេះ បើទោះជាមិនបានរៀបចំ ក៏មានអ្នកជួយ Surprise អោយសប្បាយចិត្ត។ នៅក្នុងពិធី Surprise ខួបកំណើតនៅក្នុងហាងមួយនោះ គឺជារៀបចំដោយ អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំ ម្ចាស់ហាង NT Salon នៅក្រោយផ្សារទួលគោក បន្ទាប់ពីអ្នកនាងត្រលប់ទៅផាត់មុខនៅទីនោះវិញ ហើយធ្វើអោយមានទំនាក់ទំនងជាថ្មី។

លោកជំទាវ រីយ៉ាត្រាណេ បានថ្លែងបញ្ជាក់ថា ដោយសារតែកន្លងមក អ្នកនាង សឿ សុធារ៉ា និង លោកជំទាវក៏ធ្លាប់ស្គាល់រាប់អានគ្នា ហើយដឹងថាថ្ងៃទី២២ កញ្ញា គឺជាខួបកំណើតរបស់អ្នកនាង ទើបលោកជំទាវ និង អ្នកស្រី ចាន់ ស្រីនុច ណាត់គ្នាទៅ Surprise ខួបអោយអ្នកនាង សឿ សុធារ៉ា ក្នុងហាងនោះ ដើម្បីអោយអ្នកនាងសប្បាយ។ ម្យ៉ាងមកពីនឹករលឹកចំពោះការបាត់វត្តមានរបស់អ្នកនាងអស់មួយរយៈនោះផង ទើបលោកជំទាវស្កាត់ចូលរួមទាំងយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here