ស្រីស្អាត រ៉ាប៊ី គ្មានជំហរប្ដូរទ្រនំ

0

ខណៈដែលមាស សុខសោភា និងខេម បានដឹកដៃគ្នាចេញពីថោន ព្រមគ្នានោះ ស្រីស្អាតរ៉ាប៊ី ដែលជាតារាចម្រៀងសំខាន់របស់ផលិតកម្មនេះម្នាក់ដែរ បានចេញមកអះអាងថា នាងគ្មានបំណងផ្លាស់ទ្រនំចាស់ រើចូលទ្រនំថ្មីដូចរៀមច្បងឡើយ។ នាងថា នៅតែមានក្ដីសុខជាមួយថោន ហើយពេលនេះនាងសង្កេតឃើញថា អ្នកដែលចេញពីថោន ទៅ ក៏មិនសូវឃើញមានអ្នកណាចេញបទចម្រៀងលេចធ្លោនោះដែរ អីចឹងនាងប្រកាន់ជំហរថា នឹងមិនប្ដូរផលិតកម្មនាពេលនេះឡើយ។

តារាចម្រៀង រ៉ា ប៊ីដែលគេលើកឡើងថាលេចធ្លោជាតារាចម្រៀងយុវវ័យនៅក្នុងផលិតកម្មថោន មើលឃើញថានាងមិន បានដូរជំហរចេញទៅផលិតកម្មណានៅឡើយនោះទេ។ នាងនៅតែពោលពាក្យសរសើរថាកន្លែងដែលនាងច្រៀងនៅតែផ្តល់បទចម្រៀងអោយថតសម្តែង។មិនបាច់ទៅទីណាទេសំខាន់ អោយតែគេមើលឃើញយើងវិញនោះជារឿងល្អ។

ដោយឡែក ទាក់ទងរឿងស្នេហាវិញ តារាចម្រៀងវ័យ២៧ឆ្នាំ រ៉ាប៊ី នៅតែថ្ងូរថា អត់សង្សារបណ្ដើរ ដោយនាងថែមទាំងស្នើរឲ្យអ្នកយកព័ត៌មាន ជួយរកសង្សារជាប្រុសក្មេងរូបសង្ហាឲ្យនាងម្នាក់ គ្រាន់កៀកកើយគ្នាដូចតារាផ្សេងទៀតផង។ នាងថានៅទំនេរសិនក៏ល្អទាន់ការងារសិល្បៈយើងមមាញឹក បើយកប្រុសឈ្មោលមកលូកលាន់នាំតែរំខានចិត្ត។សំខាន់ពេលនេះសាងស្នាដៃអោយច្រើនសិន ទាន់ឱកាសកាន់តែហុចអោយព្រោះតារាលេចធ្លោមិនបានយូរឆ្នាំទេ រមែងមានរលកក្រោយតាមច្រានធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here