លី ម៉ារីណា អួលដើមករក្នុងថ្ងៃខួប6ឆ្នាំកូនប្រុស

0

ក្នុងពិធីខួបកំណើតកូនប្រុសវ័យ6 ឆ្នាំកាលពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2020 មុននេះរបស់តារាសម្ដែងអ្នកនាង លី ម៉ារីណា អ្នកនាងបានបង្ហាញអារម្មណ៍ក្ដុកក្ដួលមិនតិចនោះទេ បន្ទាប់ពីអវត្តមានស្វាមីមិនបានចូលរួមដូចរាល់ឆ្នាំ។ ការលើកឡើងរបស់អ្នកនាងក៏បង្ហាញពីទំហំក្ដីនឹករលឹកក្រោយពីអ្នកនាងនិងស្វាមីត្រូវរស់នៅឆ្ងាយពីគ្នាដោយសារ កូវីដនោះដែរ។

អ្នកនាងបានលើកឡើងថា ពិធីខួបកំណើតឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ គឺអ្នកនាងមិនសូវសប្បាយចិត្តអស់ពីបេះដូងនោះទេ ដោយសារតែស្វាមីមិនអាចមកចូលរួមដោយសារការបិទជើងហោះហើរព្រោះកូវីដ-19 ប៉ុន្តែមកពីអ្នកនាងទម្លាប់ធ្វើឱ្យកូនប្រុសទៅហើយ ទើបមិនអាចខកខាននៅក្នុងឆ្នាំនេះ។ នៅក្នុងពិធីនេះអ្នកនាងធ្វើឡើងត្រឹមតែ15តុប៉ុណ្ណោះ តែគេកត់សម្គាល់ថាភ្ញៀបកិត្តិយសភាគច្រើនសុទ្ធសឹងតែជាតារាល្បី និងរួមមានវត្តមានអ្នកមានកិត្តិយសនៅក្នុងសង្គមចូលរួមជាច្រើននាក់ផងដែរ។

អ្នកនាងថា កាន់តែក្ដុកក្ដួលនៅពេលបើក Facebook ឡើងបែជាឃើញរូបបីនាក់ស្វាមី ក្នុងពិធីខួបកំណើតកូនកាលពីឆ្នាំមុនៗ និងកាត់តែចង់ស្រក់ទឹកភ្នែកនៅពេលស្វាមី Call មកជូនពរ និងផ្ដាំផ្ញើរសុំឱ្យអ្នកនាងនិងកូនថែរទាំសុខភាព ក្នុងពិធីជួបជុំដែលមានការផ្ទុះឡើងនូវកូវីដ-19មិនទាន់ស្ងប់នេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីខួបកំណើតកូនប្រុសអ្នកនាងនាថ្ងៃនោះ គេឃើញមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត, អ្នកនាង ម៉ៅ ស៊ីណាត , អ្នកនាង ចន ច័ន្ទលក្ខិណា, លោក ផាត់ តារារ័ត្ន ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី ចាន់ ស្រីម៉ុច ម្ចាស់ហាង NT Salon, តារាកំប្លែង អ្នកនាង ប៉េង ប៉ោង, អ្នកនាង ឈួន សុវណ្ណឆៃ, អ្នកនាង កែវ ពេជ្រពិសី, តារាចម្រៀងយុវវ័យលោក Eno ព្រមទាំងតារាសិល្បៈប្រុសស្រីល្បីៗជាច្រើនរូបទៀត។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗក្នុងពិធីខួបកំណើតកូនប្រុសអ្នកនាង លី ម៉ារីណា

LEAVE A REPLY

Please enter your comment!
Please enter your name here