បន្ទាប់ពីរៀបការបានជិតមួយឆ្នាំជាមួយនឹងស្វាមីដែលជាអនិកជនរស់នៅលើទឹកដីប្រទេសបារាំង និងត្រូវបានគេដឹងថាជាបុរសអ្នកមានស្ថុកស្ដមខាងធ្វើជំជួញរួចមក ពេលនេះតារាចម្រៀងសំនៀងផ្អែមស្រទន់ ទៀង មុំសុធាវី បានពពោះកូនដំបូងជាមួយនឹងស្វាមីជាទីស្រឡាញ់ហើយ។ នៅមិនទាន់ដឹងនៅឡើយទេថាភេទកូនដំបូងដែលនៅក្នុងផ្ទៃរបស់អ្នកចម្រៀងរូបនេះយ៉ាងណានៅឡើយទេខណៈអាយុកូននៅក្នុងផ្ទៃទើបតែបានជិត 4ខែប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកនាងនិងស្វាមីក៏មានអារម្មណ៍ត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបាននូវតំណក់ឈាមកូនក្នុងផ្ទៃ ដែលជាកាដូរដ៏មានតម្លៃ និងជាចំណងចងដៃជីវិតអាពាហ៍ពិពាហ៍របស់នាងនិងស្វាមីឱ្យកាន់តែមានសុភមង្គល និងភាពផ្អែមល្ហែម។ ហើយអ្នកនាងទៀតសោតក៏កាន់តែទទួលបានការយកចិត្តទុកដាក់ថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីសំណាក់ស្វាមី ហើយបងប្អូនរបស់អ្នកនាងក៏បំប៉ននូវសុខភាពនាងឱ្យកាន់តែមានកម្លាំង ដើម្បីទ្រទ្រង់កូនក្នុងផ្ទៃឱ្យមានសុខភពល្អ ខណៈអ្នកទាំងពីរនិងក្រុមគ្រួសារក៏កំពុងអន្ទះសារទន្ទឹងរង់ចាំឱ្យប៉ុន្មានខែខាងមុខទៀតនឹងមកដល់ក្នុងពេលឆាប់ៗដើម្បីបានឃើញមុខកូនសម្លាញ់។

គួរបញ្ជក់ផងដែរថា ទៀង មុំសុធាវី គឺជាតារាចម្រៀងថ្នាក់ជាតិមួយរូប ដែលមានទឹកដម សំឡេងរណ្តំហើយអាចច្រៀងចម្រៀងបានគ្រប់ទម្រង់មិនថាបទសម័យ បុររាណ ឬភ្លេងការ។ នាងក៏ធ្លាប់ច្រៀងបម្រើឱ្យផ្លូវរដ្ឋ របស់បណ្តាគណៈប្រតិភូ របស់ប្រទេសអាស៊ាន លើសពីនេះនាងក៏ជាអ្នកចម្រៀងប្រចាំព្រះបរមរាជរាំងថែមទៀតផងហើយសម្ថភាពសម្លេងរបស់នាងគឺមានការទទួលស្គាល់ថាជាអ្នកចម្រៀងអាជីពមួយរូបដែលមានសម្លេងល្អពិត ហើយអាចច្រៀងបត់បែនបាន ចង់គ្រប់ភាសា។

ទៀង មុំសុធាវី បានត្រឡប់មករស់នៅ ក្នុងស្រុកវិញ ក្រោយពេល នាងចេញទៅ ប្រទេសបារាំង អំឡុង កូវីដខ្លាំង។ នាងប្រញាប់មកមាតុភូមិវិញ ដើម្បីសម្រេចផែនការមួយចំនួន។ ជាពិសេសដើម្បី នៅក្បែរសាច់ញាតិ ដែលនាងកំពុង មានពោះពង់ បានមើលថែកក់ក្តៅ។ នាងជាតារាមានសំណាង មិនធម្មតា ដោយបានស្វាមី មានឋានៈល្អ។ បើទោះជាឆ្លងដល់ត្រើយ សុភមង្គល រស់នៅសោយសុខ ក៏សុធាវី មិនបោះបង់ ចោលការងារសិល្បៈ នោះទេ។ អ្នកនាង នៅស្រឡាញ់សិល្បៈ នៅបម្រើអ្នកគាំទ្រដែលអោយតម្លៃ។ ដូចនេះហើយទើប អ្នកនាង បានបង្កើតស្ទីឌីយូ ខ្លួនឯងទុកថត បទចម្រៀង និងសំឡេង ដោយចម្រៀងទាំងនោះល្បីល្បាញ លើបណ្តាញយូធូបច្រើនបទមកហើយ។
សុធាវី ប្រាប់ថា កំពុងពពោះចាញ់កូនមែន ដោយមិនទាន់ដឹងថាជាកូនប្រុសឬស្រីព្រោះពិនិត្យអេកូមិនទាន់ឃើញ។រឿងសំខាន់នាងបានមកនៅក្នុងប្រទេសវិញជិតបងប្អូនពេលចាញ់កូនបានគេជួយមើល។ ម្យ៉ាងទៀតនាងបាន មើលថែកន្លែងច្រៀងបង្កើតស្ទីឌីយូថតចម្រៀង ដែលនាងចង់បង្កើតនិងរៀបចំ។បំណងបង្កើតកន្លែងច្រៀងដោយខ្លួនឯងព្រោះស្រឡាញ់សិល្បៈដោយមិនអាចខ្វះបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here