មិនទាន់ដល់ ឆ្នាំ២០២១ នោះទេប៉ុន្តែតារាសម្តែង តារាចម្រៀង និង ជាតារាម៉ូដែលកញ្ញា សូ ដានីតា ស្រាប់តែមាន គម្រោងការងារសិល្បៈជាច្រើនទាំងនៅក្នុងស្រុកនិង ក្រៅស្រុកដែលរូបនាងត្រៀមខ្លួននឹងឆាប់យកឱកាសមួយនេះអោយល្អបំផុត ។ មានអាយុ៣៩ឆ្នាំក៏ដោយក៏ សូ ដានីតា នៅតែស្រស់ស្អាត និង ការលែងខ្លួនទាក់ទាញមិន ចាញ់តារាស្រីក្មេងៗនោះទេ រីឯ ចំពោះរឿង ស្នេហាវិញរូបនាងហាក់មិនសូវខ្វល់ខ្វាយក្រោយ ពី មានបុរសជា ច្រើនតាមញ៉ែរញ៉ង រូបនាងនេះក៏ ព្រោះតែរូបនាងធ្លាប់ជួប ប្រទេះស្នេហាមិនសមបំណងពីមុនមកទើបនាងហាក់មិនទាន់ បើកចំហរបេះដូងទទួលយកសុភាពបុរសណាម្នាក់នាពេល នេះ។

សូដា នីតា បានបង្ហាញតម្រុយល្អ បន្តទៀតនៅពេលដែលការងារនៃ រដូលកាលកូវីដកាន់តែស្ងប់ទៅ។នាងបានបើកឱកាសទទួលយក ការងារជាថ្មីទៀតសម្រាប់ការសម្តែង នៅក្រៅប្រទេស។ ដើមឆ្នាំ២០២១ខាងមុខ នឹងទទួលដំណើរទៅក្រៅ។ឯបញ្ហាសេ្នហា ដែលនាងមានវ័យច្រើនហើយនោះ នៅតែផ្អិបតបវិញថាមិនមានអ្នកណាជាប់ចិត្តឡើយ។

ជុំវិញចម្ងល់មួយ នេះ ត្រូវ បាន ស្រីស្រស់ សូ ដា នីតា បញ្ជាក់ថា នៅ ក្នុងឆ្នាំ ២០២១ខាង មុខ នេះនាង ពិតជាមានដំណឹងល្អពិតមែនហើយ ក៏បាន ព្រមព្រៀងគ្នាផងដែរដែរ តែនោះមិនមែន ពាក់ព័ន្ធនឹង ការរៀបចំគូជីវិត ស្នេហាអ្វីនោះទេតែនោះគឺ រូបនាងនឹងមាន គម្រោងចេញទៅ
សម្តែងនៅ ឯក្រៅប្រទេសគឺទៅសម្តែងនៅ ទឹកដី មហាអំណាច សហរដ្ឋអាមេរិក ដែលតារាស្រីរូប នេះបាននិយាយជាមួយគេ ( អ្នក រៀបចំ កម្មវិធី )រួច មក ហើយនិងចាំតែដល់ថ្ងៃដែលត្រូវចេញទៅ សម្តែងតែប៉ុណ្ណោះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here