នៅទីបំផុតការប្រកួត Miss Grand Cambodia 2020 រកឃើញបេក្ខនារីជាម្ចាស់ម្កុដហើយ ដោយម្ចាស់ម្កុដនៅក្នុងព្រឹត្តិការណ៍មួយនេះ បានទៅលើបេក្ខនារីតំណាងអោយខេត្តកំពង់ធំ សេង រដ្ឋា ដែលមហាជនទស្សន៍ទាយតាំងពីការប្រកួតឈានដល់ពាក់កណ្ដាល។ បន្ទាប់ពីក្លាយជាម្កុដ នាងត្រូវបានគេសរសើរពីរូបសម្រស់យ៉ាងខ្លាំង ខណៈដែលឱកាសកាន់ម្កុដនេះ នឹងជួយអោយនាងក្លាយជាបេក្ខនារីខ្មែរតែម្នាក់គត់ ដែលតំណាងអោយប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួត Miss Grand International នៅក្នុងប្រទេសវេណេហ្សូអេឡា នាចុងឆ្នាំនេះ។

ការប្រកួតដែលបានធ្វើអោយយ៉ាងជោគជ័យនេះ រហូតដល់ម៉ោងជាង២រំលងអាធ្រាតុទើបបញ្ចប់។ បើទោះជាការប្រកួតនេះ ចំណាយពេលឆ្លងថ្ងៃយ៉ាងណាក្ដី តែអ្នកទស្សនាផ្ទាល់រាប់រយនាក់នៅតែចាំដល់ការប្រគល់មកុដត្រូវបញ្ចប់ ដោយការផ្សាយផ្ទាល់លើផេក មានជនជាតិថៃជាច្រើនចូល Comment គាំទ្រ និង សរសើរ។ នេះក៏ចាត់ទុកថាគឺជាការប្រកួតលើកដំបូងដែលផ្ទុះខ្លាំង ចាប់តាំងពីការប្រកួត Miss Grand បង្ហាញខ្លួននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងឈុតតំណាងជាតិ ដោយសារតែបេក្ខនារីម្នាក់ៗ សុទ្ធតែត្រូវបានអ្នកច្នៃឈុតឈុតច្នៃឈុតបានស្អាត និងមានអត្ថន័យ ជាតំណាងអោយជាតិខ្មែរ។ ក្នុងនោះអ្នកច្នៃឈុតបុរាណ៥រូបបានក្លាយជាអ្នកច្នៃឆ្នើមនៅក្នុងកម្មវិធីផងដែរ។ ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់នៅក្នុងព្រឹត្តិការណ៍នេះហើយ ទើបបេក្ខនារីដែលលើកមកុសនៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេសរសើរថា ពិតជាអស្ចារ្យនៅក្នុងជីវិត។ នាងទាំងស្អាត ទាំងឆ្លាត និង ក្លាហាន។
ចង់ដឹងថា Miss Grand Cambodia ដែលទើបតែគ្រងមកុដ មានសម្រស់ស្រស់ស្អាតយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖


LEAVE A REPLY

Please enter your comment!
Please enter your name here