លោក អ៉ិន សុភិន បានបង្ហាញប្រតិកម្មខ្លាំងៗតបនឹងអ្នករិះគន់ដែលបានលើកឡើងថា កម្មវិធី Miss Grand Cambodia ឆ្នាំ2020 ដែលទើបតែបានបញ្ចប់ មានបរិយាកាសអវិជ្ជមានច្រើន និងថាក្រុមការងាររបស់លោកធ្វើឱ្យអាម៉ាស់ក្នុងខ្សែរភ្នែកអន្តរជាតិ។ លោកថ្លែងបញ្ជាក់ថា លោកស្វាគមន៍រាល់ការរិះគន់បែបស្ថាបនាតែចំពោះការរិះគន់បែបមាក់ងាយ និងជាន់ពន្លិចមកលើការប្រឹងប្រែងរបស់លោក និងក្រុមការងារនោះលោកមិនទទួលយកនោះឡើយ។

លោកថា កម្មបិធីមួយនេះទម្រាំតែដើរដល់ទីបញ្ចប់គឺម្នាក់ៗពិបាកគ្រប់គ្នា ទំាងក្រុមការងារ និងបេក្ខនារីដោយផ្ទាល់។ ក្នុងនោះបរិយាកាសនៃការរៀបចំក៏មិនស្រួលនោះដែរ ដោយសារតែផ្ទុះបញ្ហាកូវីដ តែកម្មវិធីមួយនេះនៅតែបញ្ចប់បានជោគជ័យ។ លោកថាអ្នកខ្លះរិះគន់លើពិធីករ ពិធីការិនី តែលោកមិនអាចយកពិធីករពិធីការិនីខាងក្រៅដែលគ្មានការស្វែងយល់ពីកម្មវិធីទាំងមូលឱ្យមកអត្ថាធិប្បាយពីកម្មវិធីមួយនេះបានឡើយ។

លោកបន្តថា ពិធីករពិធីការិនីគឺពួកគាត់ជាក្រុមការងាររៀបចំដូច្នេះបើមិនលើកទឹកចិត្តអ្នកទាំងពីរ ក៏កម្មវិធីទាំងមូលមិនអាចមានថ្ងៃនេះដែរ។ ពាក់ព័ន្ធនឹងអ្នកថាកម្មវិធីរបស់លោក រញ៉េរញ៉ៃពេលប្រគល់ពាន លោកថាវាមិនមែនជារឿងចម្លែកនោះទេព្រោះនេះគឺជាបទពិសោធន៍លើកដំបូង ហើយកំហុសដែលបានកើតឡើងក៏ជារឿងអចេតនាតែប៉ុណ្ណោះ។ ក្នុងនោះលោកថាមានឧបសគ្គជាច្រើនផ្សេងទៀតកើតឡើងដូចជា បីថ្ងៃមុនប្រកួតស្តាតអូឡាំពិកបែជាប្រកែកមិនឱ្យរៀបចំដោយលើកហេតុផលថាខ្លាចផ្ទុះកូវីដ ។

ដូច្នេះហើយទើបធ្វើឱ្យប្រព័ន្ធឆាកភ្លើងដែលបានត្រៀមជាស្រេចនៅស្តាតអូឡាំពិក មិនអារើយកមករៀបនៅទីតាំងថ្មីបាន សូម្បីតែប្រព័ន្ធអុបតិចសម្រាប់ផ្សាយបន្តផ្ទាល់តបស់ប៉ុស្តិ៍លេខ5 ក៏មិនអាចរើមកទីតាំងថ្មីទាន់ហើយធ្វើឱ្យការផ្សាយបន្តផ្ទាល់មានបញ្ហា ដែលនាំឱ្យពន្យាពេលកម្មវិធី។ បេក្ខនារីដែលគ្រងឈុតបុរាណភាគច្រើនក៏ត្រូវវិញ្ញាណសន្ឋិតមិនអាចឡើងឆាកបានតាមម៉ោងកំណត់ ដែលសុទ្ធតែបង្កឱ្យកម្មវិធីត្រូវរយាលព្រោះត្រូវការពេលវេលាដោះស្រាយ។

សរុបមកលោកថា អ្នករិះគន់មិនដឹងពីផលវិបាកនោះទេ តែលោកនិងក្រុមការងារគឺពោពេញដោយភាពស្មុគស្មាញទម្រាំតែដំណើរការកម្វិធីមួយនេះបានចប់។ នៅក្នុងពិធីនោះក៏មានការញ៉ំាអាហារសាមគ្គី និងលើកឡើងពីបញ្ហាផ្សេងៗម្ដងម្នាក់ៗ ពីសំណាក់ Miss Grand Cambodia ដែលបានទទួលពានទាំងអស់នោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here