ក្រៅពីអាជីពសម្តែង សុបញ្ញា មានឯកទេសផ្នែក Salon មិនធម្មតា

0

មានអ្នកសិល្បៈខ្លះមួយចំនួនហើយ ដែលបានដឹងថា លោក សុបញ្ញា គឺជាម្ចាស់ហាង ផាត់មុខមួយកន្លែងដែល មានឈ្មោះ ស៊ែ សាឡន( Share salon ) ដែលមានការផាត់មុខធ្វើម៉ូដសក់យ៉ាងមាន ស្នាដៃនិងបទពិសោធន៍ គួរអោយទាក់ទាញ សំរាប់ចូលរួមគ្រប់កម្មវិធី ។ បើទោះបីជាលោកមាន ហាងសាឡនផាត់មុខធ្វើសក់ពេញដោយការគាំទ្រ លោកនៅតែបង្ហាញពីសកម្មភាព ការងារសិល្បៈមិនអោយរបូតពីដៃ ស្របពេលកិច្ចការសម្តែងនេះចាប់ផ្តើមងើបឡើងគួរអោយប្លែកខុសពីមុន។ រិតតែមើលឃើញលោក បញ្ញា បានផលិតករមួយចំនួន ផ្តល់ឱកាសសម្តែងដោយឥឡូវនេះភាគច្រើនជារឿងភាគ តាមផលិតកម្ម ជាសញ្ញាមួយជួយអោយបានរឹងមាំផ្នែកសិល្បៈ។

តារាសម្តែងមុខស្រស់ សុបញ្ញា បានបង្ហាញអោយគេចាប់ អារម្មណ៍ច្រើនមួយប្រាវចុងក្រោយនេះ នៅលើការងារសិល្បៈ។ លោកស្រាប់តែបង្ហាញអោយគេមើលឃើញ ពីសមត្ថភាពសម្តែងរហូតទាក់ទាញពីផលិតករ។ លើសពីនេះ ក៏រិតតែពិសេសក្រោយពី បានធ្វើអោយគេទាក់ចិត្តក្រោយពេលកាន់តែដឹងថាលោកមានឯកទេសផាត់មុខកាន់តែពិសេស។

លោកសុបញ្ញា ចេះឯកទេសផាត់មុខ មើលទៅលក្ខណៈស្តង់ដារ ចាប់ចិត្តពីសំណាក់ប្អូនៗនារីណាស់ អោយតែបានមកដល់ហាងបានសាកអ្នកដៃ ដឹងតែជាប់ម៉ូយ ។ គម្រោងទៅអនាគត លោកនឹងពង្រីកហាងផាត់មុខ អោយបានច្រើនសាខា និងខំសម្តែងអោយ បានច្រើនរឿង ក៏ដូចជាបទចម្រៀង ទុកជាស្នាដៃលើពិភពសិល្បៈដូចរៀមច្បងមុនៗដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here