មកស្គាល់អ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់ Miss Grand Cambodia ឆ្នាំ2020

0

ក្រោយពីកលាយជាម្ចាស់ម្កុដតំណាងឱ្យប្រទេសកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ កញ្ញា សេង រដ្ឋា មកពីខេត្តកំពង់ធំ Miss Grand Cambodia 2020 ក៏ទទួលបានការចាប់អារម្មណ៍មិនតិចដែរនឹងរូបសម្រស់របស់នាងនៅថ្ងៃប្រកួតវគ្គចុងក្រោយ ដែលមើលទៅផូរផង់គួរឱ្យទាក់ភ្នែកនោះ។ នេះជាស្នាដៃផាត់មុខរបស់អ្នកឯកទេសផាត់មុខមួយរូបដែលរួមចំណែកធ្វើឱ្យនាងក្លាយជាម្ចាស់ម្កុដនៅវគ្គផ្ដាច់ព្រ័ត។

យោងតាមហ្វេកប៊ុកផ្លូវការដែលមានឈ្មោះថា Mrr Pov ដែលត្រូវបានគេស្គាល់ថាគឺជាអ្នកឯកទេសផាត់មុខដ៏ជំនាញបានអះអាងថាលោកគឺជាអ្នកកាន់មុខឱ្យកញ្ញា សេង រដ្ឋា នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត។ ការប្រកាសនេះក៏ធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចដែរដោយសារតែ ថ្ងៃប្រកួតវគ្គចុងក្រោយនោះគឺ សេង រដ្ឋា ស្រស់ស្អាតខ្លាំង ដែលជួយបង្កើនសម្រស់ឱ្យនាងលេចធ្លោ លើសពីសព្វមួយដង។

ថ្វីដៃដ៏ចំណាននេះកាន់តែធ្វើឱ្យ សេង រដ្ឋា គ្មានកន្លែងទាស់ស្របពេលដែលនាងគ្រងឈុតរ៉ូបរាត្រីសមោលសរ និងធ្វើសក់បវរកញ្ញាមុនពេលពាក់ម្កុដ កាន់តែស៊ីនឹងរូបសម្រស់ដោយផូរផង់ស្រាប់បន្ទាប់ពី Make Up។ នៅលើហ្វេកប៊ុកដដែលនោះ Mrr Pov ក៏បង្ហាញពីមោទនភាពមិនតិចដែរ ដែលបានរួមចំណែកធ្វើឱ្យបេក្ខនារី សេង រដ្ឋា កបលាយជានារីស្អាតដាច់គេ និងក្លាយជាម្ចាស់ម្កុដ Miss Grand Cambodia 2020។

យោងតាមប្រភពពីអ្នកឯកទេសផ្នែកផាត់មុខដូចគ្នាបានអះអាងថា Mrr Pov មានថ្វីដៃផាត់មុខបែបនេះជាយូរមកហើយ ដោយនៅលើអាខោនផ្លូវការរបស់លោកក៏បង្ហាញពីវត្តមានសិល្បៈការិនីជាច្រើនរូប ដែលលោកបានជួយឱ្យស្រស់ស្អាតក្រោយពេល Make Up។ លោកត្រូវបានគេដឹងថាមានឯកទេសផាត់មុខមិនតិចជាង5ឆ្នាំឡើយដោយថ្វីដៃរបស់លោកកាន់តែមានការទទួលស្គាល់ពីម្ចាស់សម្អាងការធំៗ ពីម្ចាស់ក្រុមហ៊ុនថតស្ពត និងពីសំណាក់សិល្បការិនីជាច្រើននាពេលចុងក្រោយ តួយ៉ាងដូចជាឱកាសបានបង្ហាញថ្វីដៃជាមួយនឹងការផាត់មុខឱ្យ Miss Grand Cambodia ក្នុងឆ្នាំ2020 នេះជាដើម។


LEAVE A REPLY

Please enter your comment!
Please enter your name here