កាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០ សិល្បករ និង អ្នករាប់អានមួយចំនួន បានជួបជុំគ្នា Surprise ខួបកំណើតជូនដល់អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំ NT Salon យ៉ាងសប្បាយរីករាយ បន្ទាប់ពីអ្នកស្រីត្រូវគេដឹងថា ទើបតែវះកាត់ចេញពីមន្ទីរពេទ្យ។ អ្នកស្រីបង្ហាញអារម្មណ៍សោកស្ដាយ ដែលឆ្នាំនេះមិនអាចរៀបចំពិធីជួបជុំបានដូចរាល់ឆ្នាំ ដោយសារតែសុខភាពមិនអំណោយផល។

អ្នកស្រី ចាន់ ស្រីនុច ថ្លែងក្នុងពិធីជួបជុំទ្រង់ទ្រាយតូចនោះថា ដោយសារតែអ្នកស្រីទើបតែវះខ្ទុះក្រោមភ្នែក ហើយពេទ្យតម្រូវអោយតមគ្រឿងសមុទ្រ និង អាហារមួយចំនួន ដែលមិនអាចអោយអ្នកស្រីធ្វើពិធីទទួលភ្ញៀវបាន។ អ្នកស្រីថារាល់ឆ្នាំ ទោះរវល់យ៉ាងណាក៏មានពិធីជួបជុំយ៉ាងតិច៣បួនតុ ដើម្បីសប្បាយៗនោះដែរ ប៉ុន្តែសម្រាប់ឆ្នាំនេះ មិនអាចរៀបចំកើតទេ ដោយសារបញ្ហាខ្ទុះក្រោមភ្នែកនៅមិនទាន់ជាសះ ហើយបើមានពិធីអាចនឹងពិបាកទទួលភ្ញៀវ ដោយសារតែអ្នកស្រីទទួលទានកំដរភ្ញៀវមិនកើត។ ក្មុងនោះការទទួលគ្រឿងស្រវឹងដើម្បីសប្បាយៗ ក៏ពេទ្យហាមប្រាមផងដែរ ទើបអ្នកស្រីសម្រេចមិនធ្វើខួបជួបជុំឆ្នាំនេះ។ អ្នកស្រីថាខួបកំណើតរបស់អ្នកស្រី គឺត្រូវនឹងថ្ងៃទី២ តុលា រាល់ឆ្នាំ តែក៏អាចមានពិធីជួបជុំតិចតួចផងដែរ បើទោះជាមុនអាចរៀបចំកម្មវិធីជប់លៀងធំៗដូចរាល់ឆ្នាំ។ យ៉ាងណាមិញ អ្នកស្រីថា ក្នុងឆ្នាំនេះ អ្នកស្រីក៏សប្បាយចិត្តផងដែរ ដែលឃើញកូនៗ និង ប្អូនៗបានធ្វើពិធី Surprise ខួបកំណើតអោយ។ អ្នកស្រីថា ថ្ងៃខួបឆ្នាំនេះ អ្នកស្រីមិនចង់បានអ្វីក្រៅពីសុខភាពនោះឡើយ បន្ទាប់ពីមានជម្ងឺខ្ទុះក្រោមភ្នែកធ្វើអោយអ្នកស្រី មិនសប្បាយចិត្តមុននេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធី Surprise ខួបកំណើតដែលបានធ្វើឡើងនៅហាង NT Salon នៅក្រោយផ្សារទួលគោកនោះ មានការចូលរួម ដោយ ឯកឧត្តម ឡុង សត្យា, លោកជំទាវ រីយ៉ាត្រាណេ, អ្នកនាង យក់ ឋិតរដ្ឋា តារាចម្រៀង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារ, លោក រុន ណាកូ ក្រុមការងារផ្ទះតារា និង ជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកនាង នួន សាណា សមាជិកគ្រួសារតារាកម្ពុជា, លោក ស៊ូ បញ្ញា តារាសម្ដែង, និង ក្រុមការងារផ្ទះតារា និងក្រុមការងារ NT Salon ជាច្រើនរូបទៀត។ ពិធីនោះថ្វីដ្បិតតែតូច និង សាមញ្ញបន្តិចមែន ប៉ុន្តែបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើនក្នុងពិធីនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here