រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីភាពស្និទ្ធស្នាលរវាងតារាចម្រៀងថោន អ្នកនាង យក់ ឋិតរដ្ឋា និង មន្ត្រីមួយរូបដែលគេតែងឃើញសកម្មភាពអមដំណើរសម្ដេចនាយករដ្ឋមន្ត្រី កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពទាំងនោះ ហាក់បង្ហាញពីសកម្មភាពស្និទ្ធិខ្លាំង ស្របពេលដែលបុរសម្នាក់ត្រូវគេដឹងថាសំបូរស្នេហ៍មិនណយ។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា រូបភាពស្អិតរមួតទាំងនេះ តើជាទំនាក់ទំនងដូចបងប្រុសប្អូនស្រីនៅក្នុងសិល្បៈ ឬ ក៏ក្នុងន័យបែបណានៅឡើយទេ។

បុរសដែលកៀកកើយជាមួយនាងនេះ ត្រូវបានគេស្គាល់ថាមានឋានៈជាឯកឧត្តម និងមានឈ្មោះថា ឡុង សត្យា ហៅ ម៉ា។ លោកគឺជាក្រុមការងាររបស់សម្ដេចនាយករដ្ឋមន្ត្រី និងតែងបង្ហាញសកម្មភាពជាមួយតារាសិល្បៈនាពេលកន្លងមក។ យ៉ាងណាមិញ លោកកម្ររំលេចភាពស្និទ្ធិស្នាលជាមួយសិល្បការិនីរូបណា ខណៈដែលលោកក៏តែងតែស្នើមិនអោយថតសកម្មភាពរបស់លោកភ្ជាប់នឹងតារាសិល្បៈ ដើម្បីកុំអោយមានការយល់ច្រលំណាមួយ។ រូបភាពស្និទ្ធស្នាលរបស់លោក និង អ្នកនាង យក់ ឋិតរដ្ឋា បានធ្វើអោយក្រៅរង្វង់សិល្បៈចាប់អារម្មណ៍ តែសម្រាប់អ្នកក្នុងរង្វង់សិល្បៈ ចាត់ទុកថាជាភាពស្និទ្ធស្នាលក្នុងនាមអ្នករាប់អានគ្នាច្រើនជាង ដោយសារតែពេលកន្លងមកលោក ឡុង សត្យា និង អ្នកសិល្បៈភាគច្រើន បូករួមទាំងអ្នកនាង យក់ ឋិតរដ្ឋា ផង គឺមិនខុសពីបងប្អូនតែមួយ។ រូបភាពស្និទ្ធស្នាលនៅត្រូវបានគេដឹងថា កើតឡើងនៅក្នុងពិធីជួបជុំមួយនៅហាង NT Salon ក្នុងពិធីខួបកំណើតរបស់អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំ ជាម្ចាស់ហាង។ រូបភាពនេះ ទំនងជាអ្នកទាំងពីរលេងសើចជាមួយគ្នា ហើយត្រូវគេថតបាន និងបង្ហោះឡើង ទើបធ្វើអោយអ្នកខ្លះមានការយល់ច្រលំ។ ពាក់ព័ន្ធនឹងមន្ទិលនេះ នៅមិនទាន់មានការបកស្រាយពីភាគីលោក ឡុង សត្យា និង អ្នកនាង យក់ ឋិតរដ្ឋា នៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here