មើលកាន់តែយូរសម្រស់វ័យជាង40ឆ្នាំរបស់ម្ចាស់ហាងរូបនេះ កាន់តែក្មេងមិនសមអាយុ

0

ស្ទើរតែគ្រប់វីដេអូ TikTok និង វីដេអូLive របស់ម្ចាស់ហាង Sophea Skincare ដែលត្រូវបានអ្នកលេង Facebook ប្រដូចថាស្រដៀងនឹងអតីតសមាជិកក្រុមចម្រៀង 2NE1 កញ្ញា Park Boom នោះត្រូវបានគេកត់សម្គាល់ថាមានសម្រស់មិនសមនឹងវ័យជាង40 ឆ្នាំដែលអ្នកស្រីធ្លាប់បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍របស់ផ្ទះតារា នាពេលកន្លងមកឡើយ។ ម្ចាស់ហាងដែលមានឈ្មោះថា រ៉ៃ សោភា រូបនេះនៅក្នុងវីដេអូខ្លះនារីវ័យជាង20ឆ្នាំស្ទើរមិនដូរនោះផង អ្នកស្រីត្រូវគេចាប់អារម្មណ៍ទាំងរូបសម្រស់ និងស្ទីលក្នុងវីដេអូ TikTok ចាប់តាំងពីមានការប្រកាសថាមានវ័យ 40 ឆ្នាំស្ដើងហើយមកទល់នឹងពេលនេះ។

អ្នកស្រី រ៉ៃ សោភា កាន់តែទទួលបាននូវការចាប់អារម្មណ៍ទ្វេរដង បន្ទាប់ពីអ្នកស្រីតែងតែចែករំលែកនូវចំណេះដឹងផ្នែកថែរក្សាសម្រស់ និង បានចូលរួមចំណែកជួយព្យាបាលអ្នកដែលខូចសម្រស់មួយចំនួន ហើយមិនមានលទ្ធភាពព្យាបាលនោះអ្នកស្រីគឺជាអ្នកឯកទេសដ៏ជំនាញបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលផ្នែកសម្ផស្សនៅវៀតណាម។ ក្នុងនោះអ្នកស្រីក៏ជាស្ត្រីដ៏ជោគជ័យក្នុងអាជីវកម្មបើកហាងថែរក្សាសម្ផស្ស Sophea Skincare ដល់ទៅ3កន្លែងនាពេលបច្ចប្បន្នផងដែរ ខណៈដែលសាខានីមួយៗរបស់ហាងលោកស្រី ពិសេសនៅផ្សារ សុវណ្ណា និងផ្សារទួលពង្រ គឺភ្ញៀវតម្រៀបគ្នាចាប់លេខឯណោះជារៀងរាល់ថ្ងៃ ដោយសារតែទីតាំងទាំងនោះឯកទេសផ្នែកព្យាបាលមុន មុខប្រហោង មុខខ្មូត អាចម៍រុយ និងអ្នកដែលវះកាត់ខូចទម្រង់មុខជាដើម។

https://m.facebook.com/story.php?story_fbid=3713117368701010&id=100000083508935

https://m.facebook.com/story.php?story_fbid=3694194053926675&id=100000083508935

LEAVE A REPLY

Please enter your comment!
Please enter your name here