យោងតាមការបង្ហោះរបស់ លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានសរសេរនៅលើផេកផ្ទាល់ខ្លួនថា”ពេលនេះគេ(ឪពុកចុង) បានទំលាក់ផ្លាក LOGO ” OMEGA STREET FOOD ” ខ្ញុំចុះហើយ។ ដូចនេះ សូមចិត្តបងប្អូនទាំងអស់គ្នាកុំយល់ច្រលំថាជាហាងរបស់ខ្ញុំទៀត ទាំងរសជាតិ សេវាកម្ម នឹងគុណភាព មិនមែនរបស់ខ្ញុំទៀតទេ។ សូមបងប្អូនមេត្តាជួយរកយុត្តិធម៍អោយខ្ញុំ កុំគាំទ្រអាអ្នកបន្លំ ចង់បានរបស់គេទៀត ព្រោះបងប្អូនអាចញាំទៅនឹងខុសពីមុន ខូចឈ្មោះរបស់ខ្ញុំ ដែលបងប្អូនធ្លាប់ជឿជាក់។ ហាងថ្មីរបស់ខ្ញុំទីតាំងនៅទល់មុខហាងចាស់ ក្នុងកោះពេជ្យចុះពីស្ពានហង្សបទស្តាំ ហើយបទស្តាំទៀតតាមមាត់ទន្លេ ដាក់ឈ្មោះ Ella House ខ្ញុំបាទស្វាគមន៍ដល់អ្នកទាំងអស់គ្នា នឹងបានត្រៀមម្ហូបថ្មូីៗជាច្រើនទៀតជូនអ្នកទាំងអស់គ្នាផងដែល។

ការទម្លាក់ផ្លាកចេញនេះគឺបន្ទាប់លោកបង្ហោះថា ឪពុកចុងរបស់លោកជាអ្នកលេបយកហាងរបស់លោកមួយនោះនៅមាត់ទន្លេ ក្រោយពេលលោកមានរឿង ហើយអោយម្ដាយលោក និង ឳពុកចុង ជាអ្នកមើលខុសត្រូវ។ លោកសរសេរថា”ខ្ញុំសូមប្រកាសជាសារធារណៈ ហាង OMEGA STREET FOOD នៅកោះពេជ្រ ដែលមានម្ហូបប្រចាំហាង ស៊ុបខ្យង OMEGA មិនមែនជាហាងរបស់ខ្ញុំទៀតទេ។ ដូចនេះហើយចំពោះរសជាតិ គុណភាព សេវាកម្ម ទាក់ទងនឹងងស្លាកយីហោររបស់ខ្ញុំ ខ្ញុំមិនទទួលខុសត្រូវនោះទេ សូមមេត្តាកុំទៅញាំនៅហាងនោះទៀត បើអ្នកទាំងអស់គ្នាស្រលាញ់លើយុត្តិធម៍ កុំអោយមនុស្សអាក្រក់វាបានចិត្ត ព្រោះហាងនោះគេបានលួចប្រើឈ្មោះរបស់ខ្ញុំធ្វើអាជីវកម្មបន្ត ពេលដែលខ្ញុំមានបញ្ហា6ខែ។ ខ្ញុំសូមស្នើអោយលោក អុិន យ៉ុម (ឳពុកចុង) ដែលបានជ្រៀតជ្រែងដណ្តើមយកហាងខ្ញុំនេះ អោយរុះផ្លាកខ្ញុំ OMEGA STREET FOOD ចុះជាបន្ទាន់ ព្រោះឈ្មោះហាង OMEGA នឹងស៊ុបខ្យងនេះខ្ញុំបានចុះក្នុងបញ្ជីក្រសួងពានិជ្ជកម្មឈ្មោះរបស់ខ្ញុំ។

អ្នកគ្មានចំណែកប្រើវាទេ នឹងសូមបញ្ឈប់ធ្វើអាជីវកម្មទៅលើម្ហូបដែលខ្ញុំបង្កើត ស៊ុបខ្យង OMEGA / បង្គាឆេះ/ កង្កែបភពផ្កាយ / សាច់គោទឹកស៊ីអីវ។ បើអ្នកមានសតិជាមនុស្សនឹងភាពទទួលខុសត្រូវ សូមកុំមុខក្រាស់ប្រើប្រាស់ឈ្មោះអាជីវកម្មដែលខ្ញុំបានបង្កើត ព្រោះអ្នកគ្មានសមត្ថភាពគ្រប់គ្រងវាទេ នឹងធ្វើអោយឈ្មោះអាជីវកម្មខ្ញុំធ្លាក់ចុះដោយសារអ្នក ។ ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅលើការរំលោភកម្មសិទ្ធបញ្ញាបើសិនជាអ្នកនៅប្រើប្រាស់ឈ្មោះហាង នឹងម្ហូបរបស់ខ្ញុំ។ អ្នកត្រូវចាំថាកម្មពារមានពិត អ្នកធ្វើអោយជីវិតខ្ញុំធ្លាក់ដល់បាតរយះពេល 6ខែនេះ អ្នកព្យាយាមជាន់ខ្ញុំកុំអោយខ្ញុំងើបរួច សង្ឃឹមទេវត្តាប្រហារអ្នកតាមកម្មពារដែលបានសាងចុះ។

LEAVE A REPLY

Please enter your comment!
Please enter your name here