ទាក់ភ្នែកឈុតសម្លៀកបំពាក់កូនក្រមុំរបស់ សម្អាងការ ប្រសិទ្ឋសិរី

0

មកទល់ពេលនេះសម្អាងការ ប្រសិទ្ឋសិរី បានបើកដំណើរការជាផ្លូវការត្រឹមតែរយៈពេលជាង4ខែតែប៉ុណោះ ប៉ុន្តែក្រឡេកមកមើលភាពជោគជ័យនិង ទឹកដៃនៅក្នុងការសម្អិតសម្អាងឱ្យកូនក្រមុំកូនកម្លោះវិញគឺត្រូវបានគេកត់សម្គាល់ថាសម្អាងការមួយនេះកំពុងតែមានទីផ្សារមិនចា់ សម្អាងការធំៗមួយចំនួនដែលកំពុង មានឈ្មោះ បោះសម្លេងនោះឡើយ។ អ្វីដែលកាន់តែមានភាពលេចធ្លោជាងនេះ រាល់សម្លៀកបំពាក់ឈុតកូនក្រមុំនារដូវកាលថ្មីនេះ គឺសុទ្ធសឹងតែមានក្បូរក្បាច់រចនារបស់ខ្មែតល្អប្រណិតគួរឱ្យសរសើរ ខណៈដែលនៅពេលតារាស្រីមួយចំនួនបានគ្រងគឺរំលេចសម្រស់ស្រស់ស្អាតមិនធម្មតា។

ថ្មីៗនេះគេឃើញវត្តមាន អ្នកនាងម៉េង កែវពេជ្ជតា តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា បានរៀបចំខ្លួនយ៉ាងសមប្រកបដោយគ្រឿងប្រដាប់កែវកងពេញខ្លួនមើលទៅពិតជាគួរអោយពេញចិត្ត។នោះជាការតុបតែងធ្វើអោយតារាល្បីឈ្មោះមួយនេះ ប្លែកវ័យក្មេងពីសំអាងការ ប្រសិទ្ឋសិរី ដែលកំពុងតែឆក់បានការចូលចិត្ត។

អ្វីដែលកាន់តែពិសេស សំអាងការប្រសិទ្ឋសិរីនេះ បានសម្រេចចិត្តបើកចរាចរនៅលើទីផ្សារការងារ បម្រើអតិថិជន ប្រមាណជាង៤ខែចុងក្រោយនេះ តែភាពមានប្រជាប្រិយភាពគឺមិនធម្មតា។បើមើលទៅលើផេកផ្លូវការរបស់ សំអាងការនេះយើងឃើញថា ពេលបង្ហោះរូបឈុតសម្លៀងបំពាក់បែប មង្គលការម្តងៗឃើញថា អ្នកចូលLike និងខមមិន មានការចូលច្រើន ដោយលើកពីគុណភាពល្អ។ បែបនេះហើយទើបធ្វើអោយ សំអាងការមួយនេះពេញនិយមហក់ឡើង ហើយមាតាបិតា កូនប្រុសស្រីជាច្រើនបានទំនាក់ទំនងជាវជាបន្តបន្ទាប់សម្រាប់រដូលការខាងមុខ។

សំអាងការមួយនេះ មានអ្នកតុបតែងមុខមាត់ច្បាស់លាស់ យល់ដឹងពីរបៀបផាត់របស់កូនក្រមុំ និង របៀបគ្រងឈុតសម្លៀកបំពាក់ដែលសមទៅតាមកម្មវិធីមួយៗ។ម៉ូដនីមួយៗថ្មីៗ សមសួនតាមឆ្នាំវិវត្តន៍រហូត។បើនិយាយពីតារាស្រីល្បីៗវិញ ក្រៅពីអ្នកនាងម៉េង កែវពេជ្ជតា ក៏មានតារាផ្សេងទៀតមកចូលរួមថតម៉ូដ ជូនធ្វើអោយពួកគាត់លេចធ្លោញញឹមបិទមាត់មិនជិត។

LEAVE A REPLY

Please enter your comment!
Please enter your name here