បទថ្មីមួយនៅផលិតកម្ម GD សង្ស័យជាសម្លេងរបស់កញ្ញា ប៉ុបពីច្រៀងជាសម្លេងប្រុស

0

នៅក្នុង MV បទ «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» របស់ផលិតកម្មថ្មី GD ដែលសម្ដែងដោយតារាល្បីៗជាច្រើនរូប បានធ្វើអោយផ្ទះការសង្ស័យថា នោះគឺជាសំលេងប្រុសរបស់កញ្ញា ប៉ុបពី ដោយសារតែក្នុងបទនោះ គេឃើញតួអង្គកញ្ញា ប៉ុបពី ជាតួអង្គច្រៀងត្រាប់តាម។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺទឹកដមសំលេងរបស់ម្ចាស់បទនេះ ស្ដាប់ទៅពោរពេញដោយមនោសញ្ចេតនា និង ទឹកដមពីរោះខ្លាំង ទើបមិនដឹងថា តើសំលេងនោះ គឺជាសំលេងកញ្ញា ប៉ុបពី ជាសំលេងប្រុស ក្រោយមានបច្ចេកទេសជួយ ឬ ជាសំលេងតារាចម្រៀងម្នាក់ផ្សេង?

នៅក្នុងមួយបទនោះ សំឡេងស្រែកច្រៀង របស់ តារាប្រុស ដែលត្រូវបានបញ្ចូល នៅក្នុងផលិតកម្ម G.D ប្រូដាក់សិន នោះ គឺមានភាពមុតស្រួចខ្លាំង ស្រែកបានល្អគួរអោយចាប់អារម្មណ៍មិនណយទេ ស្របពេលដែលចំណងជើង បទចម្រៀង «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» ក៏ស្ដាប់ទៅមានភាពទាក់ទាញហាក់បុកត្រូវអារម្មណ៍យុវវ័យ។ នៅក្នុងបទនោះ ក៏មានការចូលរួមសុទ្ឋតែតារាមានទេពកោសល្យ កំពុងពេញនិយម ផងដែរ ដូចជាតារាកំប្លែង ម៉ាដូណា កញ្ញា ផាត់ណា និង កញ្ញា ប៉ុបពី ជាដើម ដែលម្នាក់សុទ្ធតែផ្តោតអារម្មណ៍ មនោសញ្ចេតនា កប់ជ្រៅបានល្អ។ នៅក្នុងបទនេះ តួអង្គសំខាន់ជាងគេ គឺ ប៉ុបពី តែម្ដង ដោយគេកំពុងផ្ទុះការសង្ស័យថា តើនាងច្រៀងផ្ទាល់ជាសំលេងប្រុស ឬ គ្រាន់តែត្រាប់តាមម្ចាស់ដើម។ អ្នកទស្សនាបទនេះ កំពុងមានការស្រពិចស្រពិល ហើយដាក់ការសង្ស័យថា អាចជាសំឡេងច្រៀង របស់ តារាកែភេទកញ្ញា ប៉ុប ពី ព្រោះការច្រៀងកន្លងមករបស់នាងច្រើនតែត្បៀតកៀបសំឡេង ដែលមិនធ្លាប់បញ្ចេញជាសំលេងប្រុស។ អ្នកខ្លះថា ទំនងជាដើម្បីអោយប្លែក ទើបនាងសម្រេច ប្តូរស្ទីលទាញ បំបែកការទាក់ទាញ ហើយច្រៀងឡើងច្រឡំថាជាមនុស្សប្រុសច្រៀង។ តែដោយសារតែសំលេងនោះល្អខ្លាំង ទើបពិបាកជឿថានោះជាសំលេងរបស់នាង។

ចង់ដឹងថា តើនោះជាសំលេងប្រុស ក្រោយប្រើបច្ចេកទេសជួយ របស់ តារាភេទទី៣ ប៉ុប ពី ឬក៏ជាសំឡេង តារាណាអោយប្រាកដ នៅក្នុងផលិតកម្មជីឌី មានតែចូលរួមទស្សនាទាំងអស់គ្នា៖

LEAVE A REPLY

Please enter your comment!
Please enter your name here