បន្ទាប់ពីជាប់ជាបវរកញ្ញា Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បេក្ខភាពមកពីខេត្តកំពង់ធំមានឱកាសបានថតម៉ូតអោយសម្អាងការធំមួយភ្លាម គឺសម្អាងការមកុដមាសខ្មែរ ជាមួយនឹងតារាសម្ដែងលោក អ៊ុន សុធា។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺរូបថតជាច្រើនសន្លឹករបស់នាងត្រូវបានម្ចាស់សម្អាងការប្រកាសថា ចាប់ពីខែតុលាឆ្នាំ២០២០ នេះតទៅ សម្អាងការមកុដមាសខ្មែរ នឹងដកចំណាយ១០ភាគរយគ្រប់រោង បរិច្ចាគជួយដល់អង្គការកុមារមួយកន្លែងជាប្រចាំ ដែលមានន័យថា Miss Grand សេង រដ្ឋា បានគ្រងឈុតថតផ្សាយអោយសម្អាងខ្មែរទី១ ដែលហ៊ានបរិច្ចាគចំណូលគ្រប់រោងជាទៀងទាត់ ដើម្បីជាប្រយោជន៍ដល់កុមារកំព្រា។

អ្នកគាំទ្រជាច្រើនបានបន្តចែកចាយនូវរូបភាពសម្អាងរបស់ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បន្ទាប់ពីត្រូវបានផេករបស់សម្អាងការនោះ បង្ហោះអោយដឹងជាសារធារណៈនោះផង។ ជាមួយនឹងការប្រកាសនេះ ក៏រុញអោយកញ្ញា សេង រដ្ឋា ទទួលបានចាប់អារម្មណ៏មិនតិចដែរ ដែលកញ្ញា មានឱកាសបានក្លាយជាអ្នកថតម៉ូតអោយសម្អាងការធំៗពីរ គឺសម្អាងការ ម្កុដមាសខ្មែរ និងសម្អាងការ ប្រណមមង្គល ចំពេលដែលម្ចាស់សម្អាងប្រកាសថាបរិច្ចាគចំណូលគ្រប់រោង ជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងតែម្ដង ដែលមិនខុសពីនាងបានរួមចំណាយផ្សព្វផ្សាយពីសកម្មភាពសប្បុរសធម៌មួយដ៏មានតម្លៃក្រោយពេលលើកមកុដ។

ឆ្លើយតបនឹងការបង្ហោះនេះ លោកស្រី គង់ សុត្រាវី ម្ចាស់សម្អាងការម្កុដមាសខ្មែរ បានថ្លែងបញ្ជាក់ថា សម្អាងការរបស់លោកស្រីពិតជាសម្រេចចិត្តបរិច្ចាគប្រាក់ចំណូលគ្រប់រោងពីសម្អាងការរបស់ខ្លួនចំនួន១០ភាគរយ ជួយដល់អង្គការមួយប្រាកដមែន ដោយការបរិច្ចាគនេះ មិនគ្រាន់តែជាការប្រកាសប៉ុណ្ណោះទេ តែក៏មានកិច្ចព្រមព្រៀងជាផ្លូវការជាមួយអង្គការនោះផងដែរ។ ហេតុផលនៃការបរិច្ចាគនោះ គឺព្រោះតែលោកស្រីយល់ថា សម្អាងការលោកស្រីគួរតែបានរួមចំណែកដកប្រាក់ចំណូលជាប្រចាំជួយដល់មណ្ឌលនោះ ដើម្បីលើកទឹកចិត្តដល់ក្មេងៗដែលរស់នៅក្នុងមណ្ឌល ដែលរងការរំលោភបំពានរាងកាយទាំងឡាយ អោយមានភាពកក់ក្ដៅផង។ នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកដំបូងរបស់លោកស្រីនោះទេ ដោយសារតែពេលកន្លងមកលោកស្រី និងសម្អាងការលោកស្រី ក៏ធ្លាប់ធ្វើការបរិច្ចាគ និងជួយមណ្ឌលកុមារកំព្រា និង ទុរគតជនបែបនេះផងដែរ ដោយគ្រាន់តែមិនប្រកាសជួយជាលក្ខណៈទៀងទាត់បែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here