គួរឱ្យសរសើរណាស់តារាហ្វេកប៊ុក Park Bomខ្មែរ និងសិល្បកររួមគ្នាចុះសួរសុខទុក្ខកុមារកំព្រា និងប្រគល់អំណោយ

0

កាលពីថ្ងៃទី 06 ខែតុលា ឆ្នាំ 2020 មុននេះ តារា Facebook អ្នកនាង រៃ សោភា ម្ចាស់ហាង Sophea Skincare ដែលត្រូវបានគេឱ្យរហ័សនាមថា កញ្ញា Park Bom ខ្មែរនោះបានដឹកនាំជំនួយជាអង្ករ ជាថវិការនិងសម្ភារៈជាច្រើន ជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងនៅស្រុក កណ្ដាលស្ទឹង ។ កម្មវិធីនេះក៏មានការចូលរួមពីសិល្បករ ក្រោមការរៀបចំរបស់ គ្រួសារតារាកម្ពុជា ផងដែរ ហើយអ្នកទាំងនោះក៏បានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលក្រោយពេលបានជួបសំណេះសំណាល និងដឹងពីកង្វះខាតរបស់ក្មេងដែលរស់នៅក្នុងសមាគមផងដែរ។

ការប្រគល់ជំនួយអង្កររហូតដល់ 1 តោនកន្លះ ស្មើរនឹង 30 បេនេះ គឺជាជំនួយដោយផ្ទាល់របស់ម្ចាស់ហាង Sophea Skincare រួមទាំងតំណាងចែកចាយ ដោយអ្នកស្រីបានយកទៅប្រគល់ដោយផ្ទាល់នៅទីតាំងមណ្ឌល ដោយមានតំណាងចែកចាយជាច្រើនរូបចូលរួម។ នេះគឺជាជំនួបសួរសុខទុក្ខកុមារកំព្រាទ្រង់ទ្រាយធំមួយ ដែលមានការសហការណ៍ពី គ្រួសារតារាកម្ពុជា ខណៈដែលសិល្បៈករដែលបង្ហាញវត្តមាននៅទីនោះមិនត្រឹមតែបរិច្ចាគពេលវេលា និងសំណេះសំណាលលើកទឹកចិត្តដល់ក្មេងកំព្រាប៉ុណ្ណោះនោះទេ តែក៏មានការបរិច្ចាគជាថវិការរៀងៗខ្លួន ដោយសរុបជាថវិការ និងជំនួយ ក៏ច្រើនគួរសមផងដែរ។

អ្នកស្រី ស្រីគង់ ប្រធានសមាគម ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារកម្ពុជា បានអះអាងថា មណ្ឌលតបស់អ្នកស្រីចិញ្ចឹមក្មេងកំព្រាប្រមាណជា 7 ឆ្នាំមកហើយ ដោយមកដល់បច្ចុប្បន្នមានក្មេងៗសរុបចំនួន 69 នាក់។ អ្នកស្រីថាបើទោះបីជាមានការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជនខ្លះ ក៏កង្វះខាតនៅតែកើតមាន ពិសេសការចំណាយលើម្ហូបប្រចាំថ្ងៃ និងខ្វះកន្លែងស្នាក់នៅរបស់ក្មេងតែម្ដង។

អ្នកស្រី រៃ សោភា បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះតំណាងចែកចាយ និងក្រុមសិល្បករដែលបានរួមសហការណ៍គ្នាចូលរួមក្នុងសកម្មភាពនេះ ដោយអ្នកស្រីអះអាងថា ហាង Sophea Skincare នឹងបន្តប្រមែប្រមូលជំនួយថវិការបែបនេះបន្តទៀតជួយក្នុងឱកាសក្រោយ ដើម្បីបំផុសពីអំពើល្អ និងរួមចំណែកជួយដល់សមាគមទាំមូល។ អ្នកស្រីកាន់តែមានការចាប់អារម្មណ៍ នៅពេលសមាគមកុមារកំព្រា « ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារកម្ពុជា » មួយនេះមានកុមារកំព្រាជាច្រើនប្រភេទដែលសុទ្ធសឹងតែជក្មេងកំព្រាឪពុកម្ដាយ ហើយខ្លះគឺជាអ្នកទីទ័លខ្លាំងដែលត្រូវឪពុកម្ដាយបោះបង់ចោល។
អ្នកស្រីក៏ប្រកាសស្វាគមន៍ចំពោះក្មេងៗរស់នៅក្នុងមណ្ឌល់ទាំងអស់ដែលចង់រៀនផ្នែកថែរក្សាសម្ផស្សគឺអ្នកស្រីនឹងបណ្ដុះជំនាញមិនគិតថ្លៃផងដែរ ដើម្បីរួមចំណែកជួយដល់ក្មេងៗនៅក្នុងមណ្ឌលឱ្យមានជំនាញផ្ទាល់ខ្លួនមួយនៅថ្ងៃអនាគត។

អ្នកនាង លី ម៉ារីណា ដែលបង្ហាញខ្លួននៅក្នុងកម្មវិធីនោះបានថ្លែងការកោតសរសើរចំពោះម្ចាស់ហាង Sophea Skincare យ៉ាងខ្លាំងដែលមានទឹកចិត្តបរិច្ចាគជាអង្ករ និងសម្ភារៈជាច្រើនយកមកជួយដល់សមាគម។ ក្នុងនាមអ្នកនាងដែលបានចូលរួមដោយផ្ទាល់ អ្នកនាងក៏បានបរិច្ចាគនូវថវិការផ្ទាល់ខ្លួនមួយចំនួនផងដែរ ដើម្បីរួមចំណែកជាមួយម្ចាស់ហាង Sophea Skincare អ្នកនាងចង់ឃើញសកម្មភាពសប្បុរសធម៌បែបនេះកើតមានកាន់តែច្រើន ដើម្បីជាការបំផុសនូវអំពើល្អក្នុងសង្គម។

អ្នកនាង ម៉ៅ ស៊ីណាត និង កញ្ញា សូ ដានីតា ក៏បង្ហាញការចាប់អារម្មណ៍ស្រដៀងគ្នាផងដែរថា សកម្មភាពសប្បុរសធម៌របស់អ្នកស្រី រៃ សោភា គឺជាអ្វីដែលអ្នកសិល្បៈដូចជារូបអ្នកនាងគាំទ្រយ៉ាងពេញទំហឹង។ អ្នកទាំងពីរក៏ទទូចឱ្យាប្បុរសជនដ៏ទៃទៀត រួមចំណែកជួយដល់សមាគមកុមារកំព្រាមួយនេះឱ្យអស់ពីលទ្ធភាពបន្តទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ក្មេងៗដែលប្រឈមនឹងការលំបាកជាច្រើននៅក្នុងសមាគម។

LEAVE A REPLY

Please enter your comment!
Please enter your name here