បន្ទាប់ពីលោកជំទាវ សុន កណ្ណិកា ម្ចាស់ប្រេន Madam K រមែងបង្ហោះភ្ជាប់ជាមួយប្រាក់ដុល្លារនៅលើ New Feed របស់ខ្លួនដើម្បីជាសារកម្លាំងចិត្តខ្លួនឯងតាមទ្រឹស្តីច្បាប់ស្រូបទាញ ដើម្បីអោយមានអារម្មណ៍ល្អផ្លូវចិត្ត ស្រាប់តែមានម្ចាស់ហ្វេសប៊ុកមួយ ដែលប្រើឈ្មោះ Sweeties Berry ដែលជាអ្នកលក់អនឡាញមួយរូបដែរ បានបង្ហោះសារមួយចំនួន ដោយត្រូវគេមើលឃើញថា នោះគឺជាការបង្ហោះក្នុងន័យញញង់ ដើម្បីអោយមានការរើសអើង និង ធ្វើអោយប៉ះពាល់ដល់មុខជំនួញឯកជនរបស់លោកជំទាវ ស្របពេលដែលគេឃើញសាមីខ្លួន គឺលោកជំទាវ សុន កណ្ណិកា ក៏មានប្រតិកម្ម។ សំនួរមួយថាតើ លោកជំទាវនឹងឈានដល់ការប្ដឹងផ្ដល់ឬទេ បន្ទាប់ពីម្ចាស់ហ្វេសប៊ុកនេះ បានស្សែ និង បង្ហោះសំណេរមួយចំនួនធ្វើអោយមានការរើសអើងចំពោះលោកជំទាវ ដែលលោកជំទាវយល់ថា នោះជាបង្ហោះមានការប៉ះពាល់បែបនេះ ខណៈដែលហ្វេនៗ ក៏មានប្រតិកម្មជំនួសលោកជំទាវដែរនោះ។

មានប្រតិកម្មមិនតិចទេពីសំណាក់ហ្វេនៗ បន្ទាប់ពីម្ចាស់ហ្វេសប៊ុក Sweetie Berry បានស្សែរការបង្ហោះរបស់លោកជំទាវ សុន កណ្ណិកា ហើយសរសេរថា”ប្អូនស្រីជំទាវកាលមុនខំមិនជាមួយបងដូចចេះដឹងណាស់ តែមើលផុសនេះហើយទើបដឹងថា ប្អូនស្រីចាត់ទុកជនជាតិខ្មែរជាដំឡូងមូល។ ប្អូនលេងកុហកគេទាំងស្រស់ចឹងម៉ង?
តើប្អូនមានអី បកស្រាយពីរូបនឹងខេបសិនប្អូនស្រីជំទាវផុសអត់ទេ? បកស្រាយបាន បើថារូបលុយជារូបប្អូន ហើយgoogleវាលួចរូបប្អូន។ បងជួយរកដំណោះស្រាយ ឬក៏ប្តឹងអាgoogleនឹងតាម៉ងទៅមេចដែរ? ព្រោះខាងប្អូនមានមេធាវីជំនាញខាងប្តឹងផងនុះអី។

P.S ប្អូនៗបងបងដែរខ្ចិលប្រើសតិ សូមមើលលើអក្សរក្នុងរូបដែរជំទាវផុស។” បន្ទាប់ពីការបង្ហោះនេះ ក៏ឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញគំនិតប្រតិកម្មចំពោះអ្នកបង្ហោះថាទើសដើម្បីបង្ខូចឈ្មោះ និង ទើសមិនសមទំនង តែក៏មានអ្នកខ្លះបានសរសេរមាក់ងាយចំពោះលោកជំទាវព្រោះតែការយល់ច្រលំតាមការបង្ហោះនោះផងដែរ ទើបមានសំណួរថា តើ លោកជំទាវ សុន កណ្ណិកា នឹងចាត់វិធានការផ្លូវច្បាប់បើគ្មានការសុំទោសជាសារធារណៈឬទេ ព្រោះក្រោយការបង្ហោះគឺបង្កអោយមានការរើសអើងចំពោះលោកជំទាវ និងជាការញុះញង់អោយមានការស្អប់ខ្ពើមលោកជំទាវនោះ។ យ៉ាងណាមិញ នៅមិនទាន់មានការបកស្រាយ ឬ ប្រតិកម្ម ពីម្ចាស់ហ្វេសប៊ុកខាងលើនៅលើទេ ជាមួយនឹងការប្រកាសចាត់វិធានការផ្លូវច្បាប់ របស់លោកជំទាវ សុន កណ្ណិកា នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here