បន្ទាប់ពីម្ចាស់ហ្វេសប៊ុកមួយ ដែលប្រើឈ្មោះ Sweeties Berry ដែលជាអ្នកលក់អនឡាញមួយរូបដែរ បង្ហោះសារមួយចំនួន ដោយភ្ជាប់ការបង្ហោះរបស់លោកជំទាវ សុន កណ្ណិកា យកទៅរិះគន់ជាសាធារណៈ ពេលនេះ លោកជំទាវដែលជាម្ចាស់ប្រេន Madam K បានសម្រេចចេញលិខិតជូនដំណឹងហើយ ទាមទារអោយម្ចាស់ហ្វេសប៊ុក Sweeties Berry លុបចោលជាបន្ទាន់នូវអ្វីដែលបានបង្ហោះ និង បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពញុះញង់ដែលនាំអោយមានការប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវបែបនេះ។ នេះបើយោងតាមលិខិតដែលចេញដោយ លោក មេធាវី សាយ ស្រីច័ន្ទ និង មេធាវី ព្រុំ សុវណ្ណារ៉ា កាលពីថ្ងៃ7 តុលា ឆ្នាំ២០២០ មុននេះ។

លិខិតដែលបានជូនដំណឹងនោះ គឺជាការឆ្លើយតបនឹងការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុក Sweeties Berry ដែលបានសរសេរថា”ប្អូនស្រីជំទាវកាលមុនខំមិនជាមួយបងដូចចេះដឹងណាស់ តែមើលផុសនេះហើយទើបដឹងថា ប្អូនស្រីចាត់ទុកជនជាតិខ្មែរជាដំឡូងមូល។ ប្អូនលេងកុហកគេទាំងស្រស់ចឹងម៉ង?

តើប្អូនមានអី បកស្រាយពីរូបនឹងខេបសិនប្អូនស្រីជំទាវផុសអត់ទេ? បកស្រាយបាន បើថារូបលុយជារូបប្អូន ហើយgoogleវាលួចរូបប្អូន។ បងជួយរកដំណោះស្រាយ ឬក៏ប្តឹងអាgoogleនឹងតាម៉ងទៅមេចដែរ? ព្រោះខាងប្អូនមានមេធាវីជំនាញខាងប្តឹងផងនុះអី។

P.S ប្អូនៗបងបងដែរខ្ចិលប្រើសតិ សូមមើលលើអក្សរក្នុងរូបដែរជំទាវផុស។”

ខាងក្រោមនេះ ជាខ្លឹមសារលិខិតជូនដំណឹងពីមេធាវី របស់លោកជំទាវ សុន កណ្ណិកា ដែលបានប្រតិកម្មទៅលើម្ចាស់ហ្វេសប៊ុក Sweeties Berry៖


ក្រោយពីមានការបង្ហោះនូវលិខិតនេះ គេសង្កេតឃើញអ្នកនិយមលេង ហ្វេកបុកជាច្រើនក៏មានការគាំទ្រនូវចំណាត់ការរបស់លោកជំទាវ សុន កណ្ណិកា មិនតិចផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here