កាលពីថ្ងៃទី10 តុលា ឆ្នាំ 2020 ក្រុមហ៊ុន Queen yourself ដែលជាក្រុមហ៊ុន Online ដ៏ល្បីឈ្មោះមួយ បានរៀបចំពិធី ជួបជុំតំណាងចែកចាយទ្រង់ទ្រាយធំមួយ នៅភោជនីយដ្ឋាន GM រាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ អគ្គនាយិការវ័យក្មេងដែលជាអតីតពិធីការិនីនៅក្នុងវិទ្យុល្បីមួយក៏បានលើកឡើងពីយុទ្ធសាស្ត្រជោគជ័យនៅក្នុងវិស័យ online ផងដែរ។

កញ្ញា គឹម វិជ្ជនី អគ្គនាយិការក្រុមហ៊ុន Queen Yourself ដែលត្រូវបានគេស្គាល់ថាគឺជអ្នកជោគជ័យវ័យក្មេងមួយរូប បានលើកឡើងថា យុទ្ធសាស្ត្រជោគជ័យរបស់ក្រុមហ៊ុន Queen yourself គឺលក់ដោយក្ដីស្រឡាញ់ លក់ដោយប្រើបេះដូង និងលក់ដោយការទទួលខុសត្រូវខ្ពស់ ដោយរាល់ផលិតផលរបស់ក្រុមហ៊ុន មិនមែនមានគុណភាពសម្រាប់តែបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏មានសុវត្ថិភាពទៅថ្ងៃអនាគតផងដែរ។ ជាក់ស្ដែងរាល់តំណាងចែកចាយទាំងអស់របសើក្រុមហ៊ុន គឺកញ្ញ សុទ្ធសឹងតែយកចិត្តទុកដាក់ស្មើរៗគ្នាទាំងការបណ្ដុះបណ្ដាល ទាំងការផ្ដល់បច្ចេកទេស និងទាំងការបង្កើននូវកម្លាំងសាមគ្គី និងទំនុកចិត្ត ដើម្បីឱ្យតំណាងនិមួយៗយល់ថា ខ្លួនសុទ្ធតែជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុន។

ក្នុងនោះការលើកទឹកចិត្តផ្សេងៗក៏ត្រូវបានធ្វើឡើងផងដែរ ដូចជាក្នុងពិធីកាលពីថ្ងៃទី 10 តុលានោះ ក្រុមហ៊ុនបានផ្ដល់ប្រាក់រង្វាន់រហូតទៅដល់ 3ម៉ឺនដុល្លា ជូនដល់បុគ្គលុកឆ្នើមដើម្បីឱ្យបុគ្គលិកទាំងនោះកាន់តែមានទឹកចិត្តទ្វេរដង។ ដោយអ្នស្រី ស៊ុន ស្រីមាស តំណាងផ្ដាច់មុខប្រចាំខណ្ឌទួលគោកគឺជាអ្នកទទួលបានប្រាក់រង្វានខ្ពស់ជាងគេគឺរហូតដល់ 15000$ និង មាស1ដុំ។ នៅក្នុងពិធីនោះកញ្ញាក៏បានប្រកាសឱ្យស្គាល់ពីអ្នកតំណាងផលិតផលដែលសុទ្ធសឹងតែជាតារាម៉ូឌែល ដែលមានរូបសម្រស់ស្រស់សោភាជាច្រើនរូបផងដែរ។

កញ្ញា គឹម វិជ្ជនី បន្តថា ពីអតីតតក្មេងស្រីមួយរូបដែលធ្លាប់តែវេទនា ពីអតីតក្មេងស្រីដែលធ្លាប់តែធ្វើការងារជាមួយនឹងសាកសព កញ្ញាប្រាប់ថា ខ្លួនមិនចង់ជឿថាមានថ្ងៃនេះនោះឡើយ ហើយកញ្ញានៅតែចាត់ទុកថាជោគជ័យដែលមាននេះនៅត្រឹមតែ10% នៃការតាំងចិត្តប៉ុណ្ណោះទេ បើទោះបីជាកញ្ញា មានកូនក្រុមនិងតំណាងចែកចាយជាង 2000 នាក់មកទល់ពេលនេះ។

គួរបញ្ជាក់ផងដែរថា កញ្ញា គឹម​ វិជ្ជនី​ មានអាយុ​25 ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តកណ្តាល​ ពេលនេះ​បានជាប់​ងារជា​ CEO ដ៏ទន់ភ្លន់​ បំផុត​ ដែលគេមិនធ្លាប់ជួប​។ នៅឆ្នាំ​ 2016 អំឡុង​ពេល​ កញ្ញា​ គឹម​ វិជ្ជនី​ បន្ដការសិក្សាឆ្នាំទីមួយ​នៅរាជធានីភ្នំពេញ ប្អូនបានព្យាយាមរកការងារធ្វេី​ ដេីម្បី​ យកប្រាក់បន្តការសិក្សា ពេលនោះ​ ក៏បាន​ សំភាស​ន៍ការងារជាប់នៅ​ ស្ថានីយ​វិទ្យុ​ABC ដែលមាន​ តួនាទី​ជា​ sale និង​ អ្នកដឹក​សាកសព​ ការពិត​ទៅ​ ខាងវិទ្យុ​ មិនតម្រូវឱ្យ វិជ្ជនី​ចេញទៅដឹកសាកសពទេ​ ព្រោះប្អូនជាមនុស្សស្រី​ ប៉ុន្តែដោយសារ​ខ្វះក្រុមការងារនិង កន្លែង​ ការងារ​ តែងតែ​ ជួយ​អ្នកលំបាកអ្នកក្រខ្សត់​ ដែលគ្មា​ន​ លទ្ធភាព​ដឹកសាកសពក្រុមគ្រួសារ​ទៅធ្វេីបុណ្យនៅស្រុក​កំណេីត​ ស្ទេីររាល់ថ្ងៃ ទង្វើ​ទាំងអស់នេះបាន​ បណ្តុះទឹក​ចិត្តប្អូន​ ឲស្រលាញ់អ្នកក្រខ្សត់​ ចេះជួយគ្នា​ពេលមាន​បញ្ហា​ ទេីបរាល់ពេលដែលក្រុមការងារ​ត្រូវចេញដឹកសាកសពទៅខេត្ត​ ម្តងៗ​ប្អូនបានចូលរួមទៅជាមួយក្រុមការងារ​
សាកសព​ដែលប្អូន​ ធ្លាប់ដឹក​ មាន​ស្លាប់​ ដោយសារ​ លង់ទឹក​ គ្រោះថ្នាក់​ចរាចរណ៍​ អត្តឃាត​…​
ក៏ព្រោះតែខ្លួន​ តែងតែ​ ស្ថិត​នៅក្នុង​ ស្ងានភាព​ដែលមាននៅ​ ការ​ សោកស្ដាយ​ មាន​ទុក្ខ​ ព្រោះ​ក្រុមគ្រួសារបាន​បាត់បង់នូវមនុស្សជាទីស្រលាញ់​ ដែលស្លាប់​ដោយករណីផ្សេងៗ ជាញឹកញាប់​
ទេីបយល់ថា​ ជីវិត​មនុស្ស​យេីង​ ខ្លីណាស់​ មិនដឹងសា្លប់ពេលណា​ទេ​
អំឡុង​ពេល​ នៅមាន​ ជីវិត​គួរ​ តែ​ ស្រឡាញ់មនុស្សជុំវិញខ្លួន​ ហេីយសារភាព​ នូវក្តី​ស្រលាញ់ដែលខ្លួនមានទាំងអស់​ អោយគ្រប់គ្នាបាន​ ដឹង​ និងព្យាយាម​ ធ្វេីការងារអោយបានល្អ​ សម្រេចនៅក្តីស្រម៉ៃ​ គោល​ដៅ​ មហិច្ឆតា​របស់ខ្លួន​ អោយបានលឿនៗបំផុត​យេីងគ្មានពេលច្រេីនទេ​ ព្រោះបេីពេលណាមួយ​ យេីង​ ស្លាប់ទៅ​ មិនអាច​ ក្រោកឈរ​មកនិយាយឬ​ធ្វេីរឿងទាំងនោះបានជាដាច់ខាត

អញ្ចឹងហើយនៅពេលបើកក្រុមហ៊ុន queenyourself នេះឡើង វិជ្ជនី​ តែងតែនិយាយពាក្យស្រឡាញ់​ និងព្យាយាម​ធ្វេីការ​ដោយបេះដូង​ ដោយ​ក្តី​ស្រលាញ់​ ជាមួយ​ អថិជន​ ដៃគូសហការណ៍អាជីវកម្ម​ បុគ្គលិក​ ទេីបជាប់ងារជា​CEO ទន់ភ្លន់​ សុភាព​ ជាងគេ​ មកនិយាយពីគោលការណ៍​ដឹកនាំក្រុមហ៊ុនវិញ​ វិជ្ជនី​គឺ​ មានពាក្យ​តែមួយគត់ ជូន​បងប្អូន​ណាដែលចង់​សហការ​ជាមួយប្អូនថា​ បេីក្នុងករណី​អាជីវកម្ម​របស់យេីងកំពុងមាន​រួមគ្នាមាន​ បញ្ហា​ខ្ញុំទទួលខុសត្រូវ​ ហេីយប្រាកដណាស់បេី​អាជីវកម្ម​យេីង រលូន​ យេីងទទួលបានជោគជ័យស្មេីៗគ្នា​។

យ៉ាងណាមិញគន្លឹះដែលបានលើកឡើងខាងលើ គ្រាន់តែជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រជាច្រើន ដែលធ្វើឱ្យកញ្ញាក្លាយជាស្ត្រីម្នាក់ដឬលជោគជ័យនាពេលចុងក្រោយ។







LEAVE A REPLY

Please enter your comment!
Please enter your name here