អតីតជ័យលាភីលេខ 3ផ្នែកបង្ហាញម៉ូងរបស់ក្រុម GL Lounge កញ្ញា Pei Pei កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ផលិតករក្នុងវិស័យភាពយន្ត បង្ហាញម៉ូដ និងពិធីករ ហើយ ថ្មីៗនេះដែរគេឃើញនាងលេចមុខថតសម្ដែងនៅក្នុងខ្សែរភាពយន្តដល់ទៅ2ផ្ទួនៗគ្នានៅក្នុងស្ថានីយ៍ទូរទស្សន៍ PNNព្រមគ្នាផងដែរ។ វ័យត្រឹមតែ 20 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែតារាសម្ដែងវ័យក្មេងរូបនេះគេឃើញមានភាពស្វិតស្វាញនៅក្នុងវិថីសិល្បៈមិនធម្មតា បើនិយាយពីទេពកោសល្យវិញគឺស្ទើរតែគ្រប់ទម្រង់តែម្ដង។

កញ្ញា Pei Pei ប្រឡូកក្នុងវិស័យសិល្បៈតាំងពីកំឡុងឆ្នាំ 2017 មកម្លេះបន្ទាប់ពីជាប់ជ័យលាភីលេខ3 ផ្នែកម៉ូឌែល កញ្ញាក៏ចាប់ផ្ដើមទទួលបានការងារជាច្រើនដែលគេទាក់ទងឱ្យនាងធ្វើដូចជា សម្ដែង, ដើម៉ូដ, ពិធីការិនី ប៉ុន្តែប្រឡូកមិនបានប៉ុន្មានផងកញ្ញាក៏ផ្អាកពីសិល្បៈដោយសារមានភពមមាញឹកក្នុងអាជីវកម្ម Online មួយរយៈពេលធំផងដែរ។ ឈានដល់ដល់ដើមឆ្នាំ 2020 កញ្ញាក៏សម្រេចបោះជំហ៊ានចូលសិល្បៈជាថ្មី ហើយក៏ទទួលបានការងារថតសម្ដែងពីសំណាក់ផលិតករជាបន្តបន្ទាប់ឱ្យធ្វើជាតួអង្គសំខាន់ៗនៅក្នុងរឿង ព្រមទាំងកាន់តែទទួលបានឱកាសសម្ដែងជាមួយសុទ្ធសឹងតែជាតារាជើងចាស់ថ្មីល្បី ហើយការងារសម្អាងការក៏ផ្ដើមមមាញឹក បើទោះជាស្ថិតនៅក្នុងស្ថានភាពផ្ទុះកូវីដយ៉ាងណាក្ដី។

កញ្ញាទើបតែបានថតបញ្ចប់នូវខ្សែរភាពយន្តភាគរឿង « ពណ៌ជីវិត » ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់នេះហើយត្រូវបានអ្នកដឹកជាប់ចិត្តឱ្យបន្តសម្ដែងមួយរឿងផ្ទួនគ្នានេះដែរគឺរឿង « ព្រហ្មលិខិតលំអៀង » ដែលទើបនឹងធ្វើពិធីក្រុងពាលីចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ ហើយរឿងទាំងនោះនឹងមានចេញផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍តែមួយនេះ។ ហើយថ្មីៗនេះកញ្ញាក៏ធ្លាប់រំលេចសម្រស់របស់ខ្លួនជាមួយនឹងឈុតបុរាណបុន្មានសន្លឹកនៅលើអាខោនហ្វេកប៊ុករបស់ខ្លួន សោយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើនផងដែរ។

ក្រៅពីមានអាជីពជាអ្នកសិល្បៈសព្វថ្ងៃកញ្ញាគឺជាបុគ្គលិកផ្នែកអចលនទ្រព្យមួយរូប ហើយមិនត្រឹមតែមានទេព្យកោសល្សិល្បៈយផ្នែកដើរម៉ូដ, សម្ដែង, ពិធីការិនី, និង ថតសម្អាងការប៉ុណ្ណោះទេ ប៉ុន្តែពិសេសជាងនេះទៀតនោះកញ្ញាក៏មានទេពកោសល្យផ្នែកកំប្លុកកំប្លែងមិនធម្មតាដោយធ្លាប់ចូលរួមសម្ដែងនៅក្នុងកម្មវិធី សំណើចក្រុមយក្សភ្លោះផងដែរ។ កញ្ញាក៏ស្វាគមន៍ចំពោះការងារថ្មីបើសិនជាមានផលិតករ ឬអ្នករៀបចំកម្មវិធីពេញចិត្តលើទេពកោសល្យរបស់នាង និញអញ្ជើញនាងមិនថា ទៅសម្ដែង ដើរម៉ូដ ឬពិធីករនោះទេ នាងនឹងទទួលដោយក្ដីរីករាយ ហើយក៏នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដែលមានមិនឱ្យមានការខកចិត្តនោះឡើយ។




LEAVE A REPLY

Please enter your comment!
Please enter your name here