ក្នុងពិធីខួបកំណើតលើកដំបូងចាប់តាំងពីក្លាយខ្លួនជាអ្នកសិល្បៈរបស់លោក ខេន វណ្ណាថាត់ កាលពីថ្ងៃទី 12 តុលា ឆ្នាំ 2020 នៅក្នុងភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក គេកត់សម្គាល់ថាតារារូបនេះភ័យអរៗ បុកពោះនឹងកម្មវិធីមួយនេះយ៉ាងខ្លាំង ជាពិសេសគឺនៅពេលដែលស្ថានភាពលេចផ្លូវបង្ករឱ្យមានករកក់ស្ទះស្ទើរគ្រប់ច្រកល្ហក បណ្ដាលឱ្យភ្ញៀវរបស់លោកមិនមានវត្តមាននៅពេលកម្មវិធីចាប់ផ្ដើមប្រមាណជាង 2 ម៉ោងហើយនោះ យ៉ាងណាមិញភ្ញៀវដែលលោកបានអញ្ជើញចាប់ផ្ដើមបង្ហាញខ្លួនកុះករនៅពេលកាន់តែយប់ដែលធ្វើឱ្យតារារូបនេះអររំភើបចង់ហោះវិញ។ មិនត្រឹមតែសិល្បករប៉ុណ្ណោះទេ សូម្បីតែអ្នកមានមុខមានមាត់មួយចំនួនក៏ចូលរួមក្នុងពិធីរបស់លោកផងដែរ។ ពិធីរបស់លោកត្រូវគេចាប់អារម្មណ៍ថា មានភាពសប្បាយក្អាកក្អាយតាំងពីដើមរហូតដល់ចប់ផងដែរ។

យ៉ាងណាមិញលោក ខេន វណ្ណាថាត់ ក៏បានអះអាងថា លោកមិនមានធ្វើគម្រោងពិធីមួយនេះជារៀងរាល់ឆ្នាំនោះឡើយ បើទោះជាការធ្វើលើកដំបូងនេះមានអ្នកចូលរួមច្រើនដូចការរំពឹងទុក។ ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួននៅក្នុងកម្មវិធីខួបកំណើតរបស់លោក ដែលរួមមានសិល្បករសិល្បការិនីនៅក្នុងវិស័យសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here