មួយរយៈចុងក្រោយនេះគេឃើញគូស្វាមីភរិយាតារាប្រុសស្រីល្បីៗជាច្រើនសម្រុកគ្នាសម្រាលកូនឱ្យរដឹកសឹងមិនលស់មួយថ្ងៃ ហើយពួកគេបានបង្ហាញរូបសម្រស់កូនជាបន្តបន្ទាប់ដោយពួកគេទទួលបានកូនសុទ្ធតែស្រស់ស្អាតគួរឱ្យស្រឡាញ់។ ហើយនៅថ្ងៃទី 15 ខែតុលា ឆ្នាំ 2020 នេះផងដែរ ក៏ដល់ពេលដែលអ្នកនាង តូតា វែកមុខមុខកូនប្រុសបង្អួតសម្រស់ដែលរង់ចាំជាច្រើនខែណាស់មកហើយនោះឱ្យគេបានឃើញ ដោយអ្នកនាងបានសម្រាលកូនប្រុសដ៏គួរឱ្យស្រឡាញ់មួយដែរមិនឱ្យចាញ់អ្នកសិល្បៈផ្សេងៗ។

ចាប់តាំងពីដឹងថា ម៉ាក់ សែនសូនីតា មានពោះពុង មកលោកប៉ុល វិបូរហៅនីត បានសម្តែង អារម្មណ៍ ស្រឡាញ់ថ្នាក់ថ្នមកូនស្ងួននិងភរិយា វ័យក្មេងលើសដើម។មួយជំហ៊ានណាក៏លោក បានបំពេញការងារជាបុរសមេគ្រួសារបានយ៉ាងល្អគួរ អោយសរសើរ។ ឯតូតាវិញ រិតតែទទួលបានភាពកកក់ក្តៅអំឡុងពពោះ មិនខ្វល់ចិត្តមានតែស្នាមញញឹមជាប្រចាំ។លើសពីនេះនាងទទួលបានកាដូជាបន្តបន្ទាប់ និងមុខរបររកសុី មានទាំងហាងលក់ពេជ្រ និងកសិដ្ឋានចិញ្ចឹមគោ។

ម្សិលមិញថ្ងៃ១៥ តុលា ឆ្នាំ២០២០ តូតា បានបង្ហោះសារថា «ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង🙏 អោយអូនសុំណែនាំខ្លួនផងបាទ។អូនឈ្មោះ ប៉ុល បូនីតតូ
កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020 ។វេលាម៉ោង 4:32pm។ អូនមានទំងន់ 3.6kg
អូនកើតក្នុងឆ្នាំកូនកណ្តុរមាស🐭☯️💫អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែរបាទ»៕ តូតានឹងពន្យាពេលបម្រើសិល្បៈមួយរយៈសិនក្រោយ សម្រាលកូន ដើម្បីមើលថែកូន និងគ្រួសារហើយ ទុកពេលវេលា មើលគ្រងមុខរបរអោយបានរឹងមាំជាបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here