កាលពីថ្ងៃទី 15 ខែតុលា ឆ្នាំ 2020 តារាភេទទី3 ម៉ែថា បានរៀបមង្គលការកូនប្រុសយ៉ាងអធឹកអធម បើទោះបីជាមានការរំខានដោយភ្លៀង នេះជាតំណក់ឈាមម្ចាស់សម្អាងការរូបនេះមុនពេលដែលម៉ែថា បានក្លាយជាតារាភេទទី3។ មង្គលការដែលបានធ្វើឡើងនៅឬស្សីកែវ ជិតស្ថានីយទូរទស្សន៍ CTN នេះក៏មានការចូលរួមពីសិល្បករសិល្បការិនីមួយចំនួនដែរ ខណៈដែល ម៉ែថា អះអាងថានេះគឺជាកូនប្រុសតែមួយរបស់ខ្លួនបន្ទាប់ពីលោកផ្លាស់ប្ដូរជីវភាពរស់នៅជាភេទទី3នោះ។

ម៉ែថា និយាយថា មង្គលការនេះធ្វើឡើងចំនួន 25 តុ ដោយក្រោយមានភ្ញៀវចូលរួមកុះករធ្វើឱ្យអ្នកស្រីមានអារម្មណ៍រីករាយយ៉ាងខ្លាំង។ ម៉ែថា បន្តថាដោយសារតែការស្រឡាញ់រាប់អានពីសំណាក់សិល្បករនិងភ្ញៀវកិត្តិយស ទើបធ្វើឱ្យពិធីមង្គលការកូនប្រុសតែមួយរបស់ម៉ែ អ្វីដែលគួរឱ្យកត់សម្គាល់គឺក្រុមសិល្បករដែលបាននៅរាំច្រៀងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ម៉ែថា គឺជាម្ចាស់សម្អាងការមួយនៅភ្នំពេញ និងជាអ្នក Make up ដ៏ជំនាញមួយរូបផងដែរ ដោយអ្នកស្រីត្រញវបានអ្នកសិល្បៈស្គល់ច្រើន បន្ទាប់ពីអ្នកស្រីតែងតែចូលរួមឧបត្ថមសិល្បករមួយចំនួននូវសម្លៀកបំពាក់សម្អាងការ ជាពិសេសរាល់ពេលសិល្បករទាំងនោះចូលរួមក្នុងកិច្ចការសង្គម ឬឡើងឆាកជាដើម។ ជាមួយនឹងទឹកចិត្តនេះហើយទើបធ្វើឱ្យសិល្បករមួយចំនួនមានទឹកចិត្តស្រឡាញ់រាប់អានម៉ែថា នៅក្នុងសង្គមសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here