នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានរួមដៃជាមួយញាតិញោមគង់នៅកុដិលេខ២៤ នៃវត្តនាគវ័នបាន ពាំនាំយកអំណោយមួយចំនួនដល់កងកម្លាំងជួយការពារពលរដ្ឋរងគ្រោះទឹកជំនន់។ បើទោះបីជាលោកបងមានការងារហត់នឿយបែបណា ហើយចរាចរណ៍ណែនស្ទះក៏សុខចិត្តលីទូតរបស់យកមកអោយកកម្លាំងអោយដល់ដៃ ទើបអស់ចិត្តនិងមានកម្លាំងចិត្ត។
ក្នុងនោះយើងឃើញមាន វត្តមានលោកមេបញ្ជាការ​រងកងពលតូចលេខ៧០ បានដឹកនាំកម្លាំងកងទ័ព និងក្រុម
​ជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ព្រមទាំងបានសហការជាមួយអង្គភាពដទៃទៀត ដេីម្បីចុះទៅជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈមួយចំនួនទៅរកទីទួលកន្លែងដែលមានសុវត្ថិភាព ដែលជន់លិចដោយសារជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះនៅក្នុងផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ ។
សម្ភារៈប្រគល់ជន របស់ព្រះអង្គ មុនីរ៉េត រួមមាន ទឹកសុទ្ឋ នំប៉័ងប៉ាតេ ជាង២០០ដើម និងថវិកា មួយចំនួន។ ដោយបានចុះជួយដល់ប៉ូលីសកងកម្លាំងប្រចាំការនៅផ្សារត្រពាំងថ្លឹងនិងនៅគោលដៅកងពលតូចលេខ៧០ផ្លូវជាតិលេខ៣។ លោកបងនៅបន្តគោលដៅចុះចែកអំណោយ តាមតំបន់ទឹកលិចតាមគោលដៅដែលអាចទៅបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here