ជួបវិបត្តិកូវីដប៉ះពាល់ប្រាក់ចំណូលក៏ ចារ រិទ្ធី មានបេះដូងសប្បុរសធម៌ជួយដល់អ្នកលិចទឹក

0

ផ្អែកតាមការសង្កេតលោក ចារ រិទ្ធី ត្រូវបានគេស្គាល់ជាអតីតតារាសម្ដែងជំនាន់អ្នកនាង អម្ពរ ទេវី មិនត្រឹមតែប៉ះពាល់ប្រាក់ចំណូលបន្ទាប់ពីកម្មវិធីសិល្បៈធំៗដែលលោកកាន់កាប់នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវបានបិទចោលប៉ុណ្ណោះទេ សូម្បីតែមុខជំនួញនៅខាងក្រោយខ្នងរបស់លោកគឺអាជីវកម្មបើកសណ្ឋាគារនិងផ្ទះសំណាក់ ក៏ត្រូវបានគេដឹងថាបាត់ចំណូលស្ទើទាំងស្រុងផងដែរត្និតថាកូវីដរៀងស្ងប់បន្តិច។ ដូច្នេះហើយទើបមានការសរសើរមិនតិចទេបន្ទាប់ពីគេឃើញតារាសម្ដែងវ័យជ្រេសង្ហាររូបនេះបរិច្ចាគថវិការ 500$ ជួយដល់ទឹកជំនន់ ក្នុងពេលដែលលោកក៏មានវិបត្តិប្រាក់ចំណូលដែលនោះ។

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់លោក ហេង ឡុង បានសរសេរថា « សូមថ្លែងអំណរគុណដល់តារាសម្ដែង និងផលិតករ លោក ចា រិទ្ធី ដែលបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង។
🙏🙏🙏🙏
អរគុណសន្តិភាព។» ។ ថ្វីត្បិតតែថវិការដែលលោកចូលរួមមិនមានចំនួនច្រើនបើធៀបនឹងសិល្បករដែលបានចូលរួមនោះ តែក៏ចាត់ទុកថាលោកក៏មានបេះដូងសប្បុរសធម៌ធ្វើជាគម្រូមួយនៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងតែមានទុក្ខ។

យ៉ាងណាមិញលោកមិនមែនជាសិល្បករតែមួយរូបដែលបានចញលរួមចំណែកនៅក្នុងសកម្មភាពនេះទេ ដោយគេគើញសិល្បករជាច្រើនផ្សេងទៀតក៏បានបរិច្ចាគនូវថវិការបែបនេះជួយដល់រាជរដ្ឋាភិបាលផងដែរ ដោយគ្រាន់តែការបរិច្ចាគរបស់លោក ចារ រិទ្ធី គឺបង្ហាញយ៉ាងច្បាស់ថា លោកនៅតែមានសកម្មភាពចូលរួមជាមួយនឹងសិល្បៈទូទៅ ដើម្បីបំផុសឱ្យកាន់តែមានការចូលរួម បើទោះជាលោកស្ថិតនៅក្នុងកាលៈទេសៈដែលមានការប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងគំហុកព្រោះតែមុខជំនួញផ្សេងៗត្រូវបានផ្អាក និងបិទចោលនោះ។ នេះក៏មិនមែនជាការចូលរួមលើកដំបូងរបស់លោកផងដែរ ដោយលោក ចារ រិទ្ធីត្រូវបានគេចាត់ទុកថា គឺជាសិល្បកររៀមច្បងមួយរូប ដែលតែងតែចូលរួមបរិច្ចាគជាប្រចាំ គ្រប់កាលៈទេសៈដែលមានការអំពាវនាវឱ្យមានអ្នកសិល្បៈចូលរួមនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here