យោងតាមការបញ្ជាក់របស់ តារាសម្ដែងភេទទី៣ កញ្ញា អ៊ុក ដារ៉េត ដែលជាអ្នកបញ្ជូនតារាសម្ដែង លោក វណ្ណាឌី ទៅសង្គ្រោះនៅមន្ទីរពេទ្យដោយផ្ទាល់ នៅពេទ្យរដ្ឋមួយ កាលពីថ្ងៃទី១៧ តុលា ឆ្នាំ២០២០ បានអះអាងថា ក្រោយពីលោក វណ្ណា ឌី មានសភាពក្អកធ្លាក់ឈាមហើយធ្វើទុក្ខខ្លាំង ខាងពេទ្យនៅមន្ទីរពេទ្យ មិនបានអើពើជាមួយនឹងលោកទេ ដោយក្រោយពីដឹងថាលោក និង អ្នកនាំទៅសុទ្ធតែអត់លុយ គឺមិនព្រមយកឈាមទៅពិនិត្យ ក្រោយពេលបូមចេញនោះផង។

កញ្ញាថា ខ្លួន និង បុគ្គលិកពេទ្យមានការទាក់សម្ដីគ្នាមួយប្រាវ បន្ទាប់ពីម្នាក់ទៅម្នាក់រុញអោយកញ្ញាទៅចចារជាមួយពេទ្យ ប្រសិនបើគ្មានលុយបង់។ ទីបំផុតនៅតែគ្មានលទ្ធផល ទើបកញ្ញា បានស្នើអោយលោកជំទាវ ហ៊ុន ស៊ីណាត ហើយដោយសារតែមានការយកចិត្តទុកដាក់ពីលោកជំទាវ ដែលអន្តរាគមន៍ទៅខាងមន្ទីរពេទ្យដោយផ្ទាល់ ទើបតារាកម្សត់ លោក វណ្ណា ឌី ទទួលបានការព្យាបាលដោយមិនគិតថ្លៃ នៅក្នុងមន្ទីរពេទ្យ ដោយសូម្បីតែថ្លៃបន្ទប់ក៏មិនតម្រូវអោយបង់។ កញ្ញាថា មកទល់ពេលនេះ លោក វណ្ណា ឌី មានសុខភាពល្អប្រសើរមកវិញខ្លះហើយ ដោយលោកក៏ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត និង សប្បុរសជនផ្សេងទៀត ជួយឧបត្ថម្ភថវិកាក្នុងពេលសម្រាកពេទ្យនាពេលនេះផងដែរ។ កញ្ញាថា លោក វណ្ណា ឌី មានសភាពធូរស្រាលនៅក្នុងពេលនេះ គឺដោយសារតែ លោកជំទាវ ហ៊ុន ស៊ីណាត ខ្នះខ្នែង និង មានការចូលរួមជួយពីសប្បុរសជនទាំងស្រុង បើតាមតែលទ្ធភាពគឺលោកប្រហែលជាគ្មានឱកាសនោះទេ បើសូម្បីតែថវិកាបង់ថ្លៃពេទ្យដើម្បីព្យាបាលក្នុងជំហានដំបូងត្រឹម១០ម៉ឺនរៀល ក៏មិនមានបែបនេះ។ ជាមួយគ្នានោះ កញ្ញា ក៏លើកដៃថ្លែងអំណរគុណជំនួសសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគជួយដល់លោក វណ្ណា ឌី នាពេលនេះផងដែរ ដោយសារតែលោកគឺតារាភេទទី៣ ខ្លួនមួយរស់នៅតែក្នុងបន្ទប់ជួល ហើយគ្មានកូនក្មួយទីពឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here