គ្រាន់តែឮថាពលរដ្ឋរងផលប៉ះពាល់ ម៉ែ រួយ មិននៅស្ងៀមបន្តយកជំនួយទៅដល់សៀមរាប

0

បើទោះបីជាការធ្វើកម្មវិធីចុះចែកអំណោយនៅតាមខេត្តលំបាកដោយសារទឹកភ្លៀងបង្អុរមក ក៏មិនអាចធ្វើអោយឆន្ទៈអ្នកចុះចែកអំណោយបិទបាំងបានឡើយ។ យ៉ាងណាមិញ ពេលឃើញរូបភាពម៉ែ រួយដែលលើកជាឧកញ៉ា ចុះលីឥវ៉ាន់អង្ករផ្សេងៗទាំងមានលិចទឹកធ្វើអោយគេចាប់អារម្មណ៍និងលើកសរសើរទីណាមានទុក្ខខ្មែរដូចគ្នាមិនចោលគ្នា។

ក្រោយពេលហ្វេសប៊ុកជាផ្លូវការរបស់ ម៉ែ រួយបង្ហោះរូបចុះចែកអំណោយ សបញ្ជាក់អោយឃើញថា ម៉ែ រួយ ក៏មានភាពមមាញឹក មិននៅស្ងៀមឡើយជាមួយ យុទ្ឋនាការចុះចែកអំណោយដល់ជនពលរដ្ឋលិច តមតាមការអំពាវនាវរបស់រដ្ឋាភិបាល។ ជាការមើលឃើញ បុគ្គលិកលក្ខណៈរបស់ម៉ែ រួយ បើទោះជាពេលនេះមានភាពប្រសើរខាងជីវភាព និងមុខជំនួញ ក៏អ្នកគ្រូ ចិត្តបុណ្យរូបនេះមិនចោលការងារសង្គម ឬភាពជាមនុស្សធម៌ឡើយ មានទុក្ខព្រួយរបស់ជនទីទាល់ក្រក៍ ម៉ែ រួយ មិនមើលរំលងហើយមានសណ្តានចិត្តចុះជួយ ដោយប្រមែប្រមូលកូនក្រុមជាសមាជិកចុះជួយដោយផ្ទាល់ដៃមិនខ្លាចហត់នឿយឡើយ។

បើតាមការអោយដឹង ម៉ែ រួយ បានចុះចែកអំណោយ ដល់ប្រជាជនលិចទឹក គឺនៅស្រុកមួយចំនួននាខេត្តសៀមរាប។ តាមគម្រោង ការងារ ចុះជួយជនលិចទឹកនេះនឹងបន្តធ្វើឡើងទៀត តាមតំបន់មួយចំនួនជាក់ស្តែង។ គួរបញ្ជាក់ផងដែរថា កម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកហើយ បង្កអោយជនលិចភូមិដ្ឋានពលរដ្ឋកម្ពុជាស្ទើរពេញប្រទេស។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណជា ពន្លឹកដល់បណ្តាសប្បុរសជននានា បានចែករំលែកក្តីស្រឡាញ់ហើយ ជូនជាអំណោយចាំបាច់ដោះស្រាយមួយអន្លើៗ មិត្តភក្តិល្អជួយគ្នាក្នុងគ្រាលំបាក។

LEAVE A REPLY

Please enter your comment!
Please enter your name here