ធៀបនឹងទឹកចិត្តដ៏ប្រពៃរបស់បងប្អូនសិល្បករជាច្រើនដែលបង្ហាញក្ដីស្រឡាញ់ ការព្រួយបារមភ និងចែករំលែកនូវទឹកចិត្តជួយឈឺឆ្អាលដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះលិចលង់ផ្ទះសម្បែងដោយសារគ្រោះធម្មជាតិ គេឃើញសិល្បករសិល្បការិនីនៅក្នុងប្រទេសកម្ពុជាយើងជាច្រើនដែលបានស្រាក់ដៃគ្នារួមចំណែកជួយសម្រាលដល់រាជរដ្ឋាភិបាលបានច្រើនគួរសម។ ក្នុងនោះផងដែរគេឃើញវត្តមានតារាចម្រៀងប្រចាំផលិតកម្ម Town លោក ករុណា ពេជ្រ ក៏បានស្ទុះស្ទារពាំនាំជំនួយដែលទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅស្រុករួមទាំងថវិការផ្ទាល់ខ្លួនផងនោះទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង 300 គ្រួសារ នៅឯ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី 18 តុលា ឆ្នាំ 2020 មុននេះ។ ហើយកម្មវិធីនេះផងដែរដំណើរការទៅបានក្រោមការដឹកនាំរបស់លោក សំ រិទ្ធី ដែលជាតំណាងរាស្ត្រនៅក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែម្ដង ។

តាមការអោយដឹងពីតារាចម្រៀង ករុណា ពេជ្រ បានអោយដឹងថា ការចែកអំណោយជូនបងប្អូនរងគ្រោះដោយទឹកជំនន់ នោះគឺថវិកា បានមកពីបងប្អូន ដែលរស់នៅក្រៅប្រទេស អាមេរិក បារាំង អូស្រ្តាលី និងថវិកាពីសប្បុរសជនក្នុងស្រុក យកទៅចែកជូន ចំនួន ៣០០ គ្រួសារ ដែលស្ថិតនៅ ភូមិ លៀក ឃុំព្រះនិព្វាន ចំនួន ១៤២ គ្រួសារ និង ទីលើកទី២ ភូមិ ព្រៃទទឹង ឃុំវាល ចំនួន១៥៨ គ្រួសារ (មកពីឃុំវាល ឃុំអង្គពពេល) ។

សម្ភារៈដែលទទួលបានក្នុងមួយគ្រួសារ អង្ករ១៥គីឡូក្រាម , មី១កេស , ទឹកស៊ីអ៊ី , ប្រេងឆា , ត្រីខ១យួរ ទឹកសុទ្ធ អរុណា មួយកេស, ថវិការ បួនម៉ឺនរៀល។

ជាមួយនឹងការចែករំលែកទុក្ខរបស់បងប្អូនរងគ្រោះ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន« ឆ្លៀតក្នុងឱកាសនេះ អោយរូបខ្ញុំបាទ សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ សិល្បករ សិល្បការនី សប្បុរជនក្នុងប្រទេសនិងក្រៅប្រទេស ដែលមានទំនុកចិត្តមកលើរូបខ្ញុំ ហើយថែមទាំងដែលបានបរិច្ចាគ ពេលវេលា ថវិកា រួមជាមួយសម្ភារៈ ផ្សេងៗ ធ្វើកម្មវិធីមនុស្សធម៌សប្បុរស ក្នុងពេលនេះ សូមគោរពជូនពរ សប្បុរសជនទាំងអស់ ជួបតែសេចក្តី សុខ រីកចម្រើន ជោគជ័យគ្រប់ភារកិច្ច»៕

LEAVE A REPLY

Please enter your comment!
Please enter your name here