បន្ទាប់ពីសម្រេចចិត្តបើកកាយរឿងមានផ្ទៃពោះ ឌី សូនិត្តា បានធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់មាននាងមានការខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលអាយដលរបស់ពួកគេជាន់ដានអ្នកសិល្បៈមួយចំនួនតូចដែលមានផ្ទៃពោះមុនរៀបការ។ នៅពេលដែលទទួលបានដំណឹងនេះគេនឹកឃើញដល់វីដេអូក្លីបខ្លីរឿង « មហាប្ដី មហាប្រពន្ធ » វគ្គ 2 ឆ្នូត ដែលនាងសម្ដែងជាមួយនឹងលោក អេឡិចហ្សូរ៉ា ដែលធ្លាប់បំផ្ទុះសំណើចដល់អ្នកទស្សនាពីមុនមក បានក្លាយជាការពិត។ តែយ៉ាងណាមិញកញ្ញាក៏នៅតែទទួលបានសារលើកទឹកចិត្តពីហ្វេនៗជាច្រើនឱ្យរឹងមាំបន្ទាប់ពីទទួលដឹងនូវអាការៈជម្ងឺរបស់នាង ហើយមានតែជូនពរឱ្យនាងរឹងមាំនិងមានសុខភាពល្អប៉ុណ្ណោះ។

ព្រោះតែមិនមានទំនុកចិត្តរឿងពពោះទើប ឌី សូនីតា សម្រេចចិត្តលាក់បាំងរឿងមួយនេះយ៉ាងជិតឈឹង ពេលនេះ សូនីតាបានពពោះកូនដំបូងគ្រប់ខែទៅហើយដោយគេនៅមិនទាន់ដឹងថា ជាកូនស្រីឬប្រុសខណៈសាមីខ្លួនសុំបិទរឿងចំនុចនេះសិនទុកអោយតាមដាន។ វិដេអូដែលនាងទម្លាយចេញ ធ្វើអោយខ្លះថាជាការសម្តែងដោយសារអ្នកទាំងពីរធ្លាប់បង្កើតរឿងខ្លី « មហាប្ដី មហាប្រពន្ធ » ដែលមានវគ្គមួយបង្ហាញថា កាដុង មានផ្ទៃពោះ តែនេះជារឿងពពោះនេះក៏ក្លាយជារឿងពិតប្រាកដ។ អ្វីដែលសំខាន់គឺ គេមិនអស់ចិត្តនោះទេថា អេឡិច ហ្សូរ៉ាជាឪពុកកូន យ៉ាងណាបើសិនលោកជាឪពុកមែននោះពិតជាគាប់ប្រសើរ ព្រោះមានអ្នកសិល្បៈមួយគូទៀតហើយ ឈានពីមិត្តភាពទៅជាស្នេហាប្តីប្រពន្ធពិតប្រាកដ។

មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាសម្តែងនាង ឌី សូនីត្តា បានទម្លាយរឿងអាថ៌កំបាំងផ្ទាល់ខ្លួនដោយនាងកំពុងពពោះកូនក្នុងផ្ទៃជិតសម្រាល ទាំងខ្លួនមិនទាន់មានដំណឹងរៀបការ និងមានស្វាមីណាម្នាក់ពិតប្រាកដនោះឡើយបើទោះបីជានាងធ្លាប់មានដំណឹងថាជាដៃគូស្និតស្នាលបំផុតរបស់លោក អេឡិចហ្សូរ៉ា តែអ្នកទាំងពីរគ្រាន់តែអះអាងថាជា Bro& Sis តែប៉ុណ្ណោះ។

តាមរយៈវិដេអូដោយបង្ហាញពីរូបរាងពពោះកូននៅក្នុងផ្ទៃជិតសម្រាលដែលត្រូវបាននាងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា រឿងរ៉ាវដែលនាងបានលាក់បាំងស្ថានភាពដែលនាងកំពុងពពោះនោះ គឺដោយសារតែកន្លងមកនាងហាក់មិនសូវបានសង្ឃឹមច្រើននោះឡើយពីការដែលនាងអាចមានផ្ទៃពោះមកដល់ដំណាក់កាលនាពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here