អ៊ុន សិទ្ធា ទ្រាំមិនបានពេលឃើញ រឿងភាគថៃយករូបអង្គរវត្តខ្មែរបញ្ចូលក្នុង Poster ដូចជារបស់ខ្លួន

0

កាល ពីប៉ុន្មាថ្ងៃមុនបានផ្ទុះការប្រតិកម្ម យ៉ាងខ្លាំងទៅលើផ្ទាំង Poster រឿង ភាគ ថៃមួយមានចំណងជើង « សន្យា ស្នេហ៍ សន្យាគំនុំ » របស់ទូរទស្សន៍ប៉ុស្ដិ៍ លេខ៣ ដែលបានដាក់ រូបប្រាសាទអង្គរវត្តខ្មែរ ធ្វើ អោយអ្នកលេងបណ្ដាញសង្គម មានការ មិន សុខចិត្តនៅទង្វើដែលប៉ុស្តិ៍មួយនេះធ្វើ បែបនេះ ។

កំហុសឆ្គងអចេតនាច្រើនលើកមកហើយ ដែលខាងប្រទេសជិតខាងធ្វើមកលើកម្ពុជានូវរឿងរ៉ាវផ្សេងៗរាប់ទាំងផ្នែកវប្បធម៌។យ៉ាងណាយើងរមែងសន្សំសុខ និងលើកការអធ្យាស្រ័យជាបន្តបន្ទាប់ ព្រោះសុទ្ឋតែជាញាតិជិតខាង។អ្វីដែលឆ្ងល់នៅតែបំពានម្តងហើយម្តងទៀតទាំងដឹងថានោះជាការពិតថាបែបណា។

ក្នុងនោះ តារាសម្ដែង អ៊ុនសិទ្ធា បាន រៀបរាប់តាមរយៈបណ្ដាញ សង្គមហ្វេសសប៊ុ កថា« ប្រាសាទខ្មែរ គឺមានតែ មួយគ្មាន ពីរ ទេ ដូច្នេះ ក្នុងនាមខ្ញុំជាសិល្បៈមួយរូប ដែរ សូម ធ្វើការមិន យល់ស្របសម្រាប់ ភាពយន្ត ភាគថៃដែល យករូបប្រាសាទអង្គរវត្តទៅផ្សព្វផ្សាយជាសាធារណៈ ដូច ជា ប្រាសាទ ប្រទេស ខ្លួនឯងទៅវិញ ។ តែបើ សម្រាប់ សាសន៍ ដទៃដូចជាអឺរ៉ុបឬ ក៏ Hollywood មកថត វាមិនជាអ្វី ផ្ទុយទៅ វិញគឺ មានតែជួយផ្សព្វផ្សាយ ឱ្យប្រទេស ខ្មែរ ។ ភាពយន្ត ថៃ ឆ្លុះបញ្ចាំងបែបនេះធ្វើ ឱ្យ ប្រទេសដទៃគេយល់ច្រឡំកាន់តែ ខ្លាំង ថា ប្រាសាទខ្មែរជារបស់ថៃ ឬសៀម។ ជាក់ស្តែងការឆ្លុះបញ្ចាំង ពីវប្បធម៌អរិយធម៌ ខ្មែរ មិនសូវទូលំទូលាយដូចសាសន៍ដទៃ ផងវា អាចផ្តល់ផលប៉ះពាល់ » ។

LEAVE A REPLY

Please enter your comment!
Please enter your name here