មិនមែនជាកាលេងសើចនោះទេ តែគឺជាសង្គ្រាមក្នុងចង្កោមតារារវាង លោក ម៉ៃ សុគន្ធ និង ម៉ាដូណា បន្ទាប់ពីលោក ម៉ៃ សុគន្ធ បង្ហោះរិះគន់មង្គលការបុរសនឹងបុរស2រូប ហើយលោក ម៉ាដូណា ចូលComment ថាមីអត់កំណើត ហើយបណ្ដាលអោយ លោក ម៉ៃ សុគន្ធ ផ្ទុះកំហឹង។ លោក ម៉ៃ សុគន្ធ បានទាំងទម្លាយថា ហេតុផលដែលក្រោយផ្ទុះជម្លោះ លោក ម៉ាដូណា មិនចេញមុខតបត គឺដោយសារតែលោក ម៉ាដូណា ជំពាក់លុយលោក ប្រមាណ1ម៉ឺនដុល្លារនោះផង។ ជម្លោះនៅតែបន្ត បើទោះជាភាគីខាងលោក ម៉ាដូណា ស្ងប់ស្ងាត់។

លោក ម៉ៃ សុគន្ធ សរសេរបង្ហោះថា លោកមិនអាចទទួលយកបាននោះទេ ដែលលោក ម៉ាដូណា ចូលមកComment ថាលោក មីអត់កំណើត ខណៈដែលលោកគ្រាន់តែរិះគន់កុំអោយបុរសរៀបការនឹងបុរស ព្រោះមិនទាន់មានច្បាប់អនុញ្ញាតិ។ បើទោះជាមានការលើកឡើងថា លោកម៉ាដូណា ទំនងជាសរសេរក្នុងន័យលេងសើចច្រើនជាង ក៏លោកនៅតែមិនទទួលយក ដោយលោកបញ្ជាក់ថា បើលេងសើចមិនប្រើពាក្យនឹងមើលងាយលោក និង មិនតបតថា”ម៉ៃ សុគន្ធ ប្រសិនអញការជាមួយប្ដីអញ មិនដឹងង៉ែងដៀលអញប៉ុណ្ណាទៅ” នោះទេ។ លោកម៉ៃ សុគន្ធ ត្រូវគេឃើញបង្ហោះហើយបង្ហោះទៀត បញ្ឆេះអោយ ម៉ាដូណា តបត ហើយសារចុងក្រោយដែលលោកបានបង្ហោះ គឺលោកបានទម្លាយថា លោ ម៉ាដូណា ជំពាក់លុយចងការលោកជិត10000ដុល្លារ ទើបមិនហ៊ានតបត។ លោកម៉ៃ សុគន្ធ បញ្ជាក់ថា លោកត្រូវការអោយលោក ម៉ាដូណា សុំទោសចំពោះពាក្យដៀលថាលោកអត់កំណើត ខណៈដែលភាគីខាងលោក ម៉ាដូណា ស្ងប់ស្ងាត់ បើទោះជាលោក ម៉ៃ សុគន្ធ បង្ហោះម្ដងហើយម្ដងទៀត បញ្ឆេះជម្លោះនេះ។



LEAVE A REPLY

Please enter your comment!
Please enter your name here