គង់ សុជាតិ និង ជា វិបុល ក្លាយជាឪពុកម្ដាយក្មេកគេបាត់

0

អ្នកនាងគង់ សុជាតិបានភ្ជាប់ពាក្យកូនប្រុសច្បងបានសម្រេចហើយកាលពីថ្ងៃទី២១ តុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីសាច់ញាតិសងខាងច្រើនកុះករ។ពិធីនោះត្រូវបានគេមើលឃើញថា មានភាពក្តីសុខនិងរយលានអត្ថន័យដោយសារ អ្នកម្តាយគង់ សុជាតិតស៊ូចិញ្ចឹមកូនយ៉ាងខ្លាំងអោយក្លាយជាបុគ្គលល្អក្នុងសង្គម។ជាលទ្ឋផលកូនទាំងអស់គោរពម្តាយតាមម្តាយរហូតក្លាយជាកូនល្អ។

នៅលើបណ្តាញសង្គមហ្វេសបុករបស់ អ្នកនាងគង់ សុជាតិបានបង្ហោះរូបភាពកម្មវិធីដោយ សរសេរថា « ពិធីចូលចែចូវ របស់កូនប្រុសច្បង កូនប្រុសម៉ាក់ធំហើយ ជិតក្លាយជាមេគ្រួសារហើយកូនប្រុសម៉ាក់ ម៉ាក់សូមជូនពរកូន អោយមានសេចក្តីសុខ សុភមង្គលពេញមួយឆាកជីវិតរបស់កូនជាមេគ្រួសារដ៏ល្អ មានទំនួលខុសខ្ពស់ និងជាបង្គោលដ៏រឹងមាំក្នុងក្រុមគ្រួសារ»។ បណ្តាកម្រងរូបភាពនេះ បានធ្វើអោយ មានការចាប់អារម្មណ៍កក្រើកពេញសង្គមក្នុង និងក្រៅសិល្បៈ។អ្នកខ្លះលើកឡើងថា ស្ងាត់ៗគង់ សុជាតិបានកូនប្រសា ក្លាយជាម្តាយក្មេកគេបាត់ ពេលវេលាពិតជាលឿន។

អ្នកសិល្បៈជាច្រើនបានសម្តែងការត្រេកអរជូនពរ គង់ សុជាតិ ព្រមទាំងកូនកំលោះ ក្រមុំនិងសាច់ញតិសងខាងមានសុខសុភមង្គលជាមួយគ្នាតរៀងទៅ។នៅមិនទាន់មានប្រភពណា អោយដឹងថា អ្នកនាងសុជាតិ និងដន្លងព្រងព្រៀងគ្នាអោយកូនប្រុសស្រីរៀបការពេញច្បាប់ខែណាទេ។អ្វីៗស្ថិតនៅលើការពិភាក្សាជំហ៊ានបន្ទាប់ហើយបើសិនដល់ថ្ងៃការវិញ ប្រាកដជាផ្អើលសង្គមសិល្បៈសារជាថ្មីជាក់ជាមិនខាន។ បែបណាពេលដឹងថាកូនប្រុសបានប្រពន្ឋ អ្នកនាងនឹងចែកបទពិសោធន៍ល្អៗដើម្បីអោយជីវិតប្តីប្រពន្ឋកាន់តែរស់នៅចុះសម្រុងគ្នា។ជីវិតប្រពន្ឋប្តីមិនងាយស្រួលនៅសុខតែប្រការសំខាន់ការអធ្យាស្រ័យគ្នាញញឹមអោយកម្លាំងចិត្តគ្នាកុំចង់ឈ្នះចាញ់។

LEAVE A REPLY

Please enter your comment!
Please enter your name here