រាល់ពេលអ្នកសារព័ត៌មាន ចូលទៅសួរនាំ ឆ័យលី ដាឡែនរឿងរ៉ាវកូនប្រុស រមែងធ្វើអោយនាងទប់អារម្មណ៍អួលដើមកចង់តែយំ។មនុស្សជាច្រើនពេលខ្លះ ឃើញនាងសើចសប្បាយក៏គិតថានាងចោលកូនមិនគិតកូនខុសពីម្តាយគេ។នោះគ្រាន់តែជាការមើលឃើញតែ សម្បកក្រៅរបស់អ្នកមួយចំនួនតែប៉ុណ្ណោះ។សភាពពិតចិត្តនៅតែរលឹកដល់កូនទោះពេលមានរឿងរ៉ាវ មួយចំនួនមិនអាចខិតចូលកូនក៏នាងបារម្ភខ្លាចថ្ងៃណាមួយកូនភ្លេចមុខ។

អ្នកនាងឆ័យលី ដាឡែន តាំងពីបែកបាក់គ្រួសារមក នាងបានសម្រេចចិត្តទុកកូនប្រុសអោយខាងអតីតស្វាមីជាអ្នកមើលថែ។ ហើយក្នុងចិត្តអ្នកជាម្តាយមិនដែលកើតចិត្តចង់បោះបង់ចោលកូនដែលខំពពោះនោះទេ ប៉ុន្តែដោយសារតែមានហេតុផលចាំបាច់ទើបអ្នកនាងសម្រេចចិត្តគឺត្រូវតែតម្រូវអោយបំពេញទាំង ក្នុងចិត្តពិបាកទ្រាំ។

ឆ័យលី ដាឡែននៅតែបំពេញការងារសិល្បៈឡើងវិញបើទោះជានាងមានការចូលមកកាន់តួនាទីជាតារាច្រើនឆ្នាំ។ក្រៅពីច្រៀងរាល់យប់ នាងតែងតែឡាយ វិដេអូលក់ផលិតផលតាមអនឡាញ ដើម្បីទប់ទល់ជីវភាព។មេម៉ាយយូរដាឡែន មិនទាន់សម្លឹងមើលឃើញថា បុរសណាសមគាប់ចិត្តនាងតាមស្រឡាញ់នោះទេ។ប្រហែលជានាងមិនទាន់ហ៊ានទុកចិត្តព្រោះខកម្តងក្លាយជាបទពិសោធន៍ជូរចត់រៀងចាល។

LEAVE A REPLY

Please enter your comment!
Please enter your name here