ដ្បិតតែមើលទៅមិនមែនជាដៃគូស្និទ្ធិស្នាល តែតារាសម្ដែង២ដួង គឺលោក សឿន វីតា និង កញ្ញា គៀត សុវណ្ណាឡាង បានក្លាយជាដៃគូមុខជំនួញនឹងគ្នា គួរអោយភ្ញាក់ផ្អើល បន្ទាប់ពីបានសហការគ្នានាំចូលផ្ដាច់មុខ នូវផលិតផលគ្រឿងសម្អាងមួយប្រភេទ មកកាន់ទីផ្សារកម្ពុជា។ អ្នកទាំងពីរ បានទាំងបង្ហាញក្ដីរំពឹងចំពោះអាជីវកម្ម ដែលទើបនឹងលេចពន្លកមួយនេះនោះផងៗ។

ការបង្ហើបនេះ ត្រូវបានធ្វើឡើងក្រោយពីគេបានឃើញតារាសម្តែងទាំងពីរលេចមុខ ធ្វើការផ្សព្វផ្សាយ និង ចែករំលែកនូវផលិតផលទាំងនោះនាពេលថ្មីៗ នៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈដែលផលិតផលនោះ ក៏មានសន្ទុះគាំទ្រ ទាំងក្នុងចង្កោមអ្នកសិល្បៈ និង អតិថិជនមួយចំនួន។ លោក សឿន វីតា បញ្ជាក់ថា ការងារសិល្បៈបច្ចប្បន្ន គឺលោកកាត់បន្ថយច្រើនណាស់ ដោយសារតែមមាញឹក នឹងការងារមុខជំនួយពាក់ព័ន្ធនឹងការពង្រីកទីផ្សារនាំចូលផលិតផលគ្រឿងសម្អាងមួយនេះ។ លោកថា ផលិតផលដែលកំពុងវាយលុកទីផ្សារនេះ មិនមែនមានតែ កញ្ញា គៀត សុវណ្ណាឡាង ជាដៃគូតែម្ខាងនោះទេ បងស្រីរបស់លោកម្នាក់ទៀត ក៌ជាសមាសភាពសំខាន់ផងដែរ សម្រាប់អាជីវកម្មទាំងមូល។ លោកថាផលិតផលទាំងនោះមានច្រើនប្រភេទ ប៉ុន្តែផលិតផលដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់នោះគឺសាប៊ូកក់សក់Amino Ex ហ្វូមលាងមុខ Deoproce ក្រេមការពារកម្តៅថ្ងៃ Sun Gel និងក្រែមបន្ទន់សក់Amino Ex ជាដើម។ ការសម្រេចចិត្តបើកដំណើរការក្រុមហ៊ុននេះ លោកថា គឺក្រោយពីលោកសំឡឹងមើលឃើញទីផ្សារនៅកម្ពុជាកាន់តែភាពល្អប្រសើរ ពិសេសក្រោយពីលោក និង កញ្ញា គៀតសុវណ្ណាឡាង បានសាកល្បងក្នុងការប្រើប្រាស់ផលិតផលទាំងនេះហើយទទួលបានការលទ្ធផលល្អមិននឹកស្មានដល់ ទើបឈានដល់ការចាប់ដៃជាមួយ អ្នកស្រី NENE ដែលជាម្ចាស់ក្រុមហ៊ុនធំតែម្ដង។ លោកលើកឡើងបន្តថាកន្លងមកលោក និងមិត្តភ័កិ្កជាច្រើនមានបញ្ហាជ្រុះសក់ហើយក៏បានសាកល្បងប្រើប្រាស់ផលិតផលAmino EX គឺមានប្រសិទ្ធិខ្ពស់ដែលអាចជួយឲ្យសក់ដុះថ្មី បញ្ចប់ការឈប់ជ្រុះ មានសំណើម រហូតមានអ្នកខ្លះធ្លាប់ប្រើប្រាស់វិធីដាំសក់អស់រាប់រយដុល្លារក្នុងមួយខែនោះផង តែចុងក្រោយនៅតែជឿជាក់លើផលិតផលនេះ។

សម្រាប់ កញ្ញា គៀត សុវណ្ណាឡាង វិញក៏បានបានបញ្ជាក់ផងដែរថា មុនបើកដំណើរការលើអាជីវកម្មនេះ គឺនាង និងដៃគូពាណិជ្ជកម្មបានធ្វើការសិក្សាអំពីទីផ្សារយ៉ាងជាក់លាក់ ពោលគឺទាក់ទងនឹងតម្រូវការរបស់អតិថិជនទាំងពីរភេទនាពេលបច្ចុប្បន្នតែម្ដង។ ជាក់ស្ដែង ផលិតផលទើបនឹងដំណើរការចរាចរបានមួយរយៈខ្លីប៉ុណ្ណោះប៉ុន្តែទទួលបានការគាំទ្រច្រើន ដោយទទួលបានតំណាងចែកចាយច្រើនជាបន្តបន្ទាប់មកទល់នឹងពេលនេះ។ កញ្ញាបញ្ជាក់ដែរថា ក្រុមហ៊ុនណេណេ ខេវិន ខសមេធីកឯ.ក ( NENE KEEVEN COSMETIC CO.,LTD) នឹងចាប់ផ្តើមប្រកាសបើកដំណើរការជាផ្លូវការនៅដើមឆ្នាំក្រោយ ប៉ុន្តែដំណើរការនៃការលក់ និងផ្សព្វផ្សាយបាននឹងកំពុងធ្វើហើយ ដោយទទួលបាននូវការគាំទ្រជាច្រើនពីអតិថិជន។ ផលិតផលទាំងអស់របស់ក្រុមហ៊ុន ក៏ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល ដែលប្រាកដថាមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ រួមទាំងការធានាក្នុងការទិញចូលមកវិញប្រសិនបើផលិតផលទាំងនោះប្រើប្រាស់បាន៣សប្តាហ៍ហើយមិនឃើញលទ្ធផលល្អ។ ការបើកដំណើរការក្រុមហ៊ុននេះ ក៏នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលិតផលដែលមានគុណភាព ស្តង់ដាជាក់លាក់ តម្លៃសមរម្យ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។ កញ្ញារំពឹងថាមុខជំនួញថ្មីនេះនឹងមានការរីកចម្រើន និងមានការគាំទ្រខ្លាំងពីទស្សនិកជន និង អតិថិជន ខណៈដែលមុខជំនួញមួយនេះកញ្ញា ក៏បានយកកិត្តិយស និងឈ្មោះយកមកធ្វើ ដែលធានាថា មិនមែនធ្វើត្រឹមតែរយៈពេលខ្លីនោះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here