ហេតុការណ៍ក្រឡាប់រថយន្តមួយកាលពីយប់ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ រំលងអាធ្រាតុ ដែលបានកើតឡើងចំពោះតារាចម្រៀង ២ដួង គឺ ឌីជេក្លាំ និង នាយម៉ំា បានធ្វើអោយអ្នកបានឃើញសភាពរថយន្តដែលខ្ទេច ស្ទើរមិនជឿថា អ្នកទាំងពីរបានរួចជីវិតនោះឡើយ។ សូម្បីឌីជេក្លាំខ្លួនឯងក៌ស៊ឹងមិនជឿថាខ្លួនបានរស់ក្នុងហេតុការណ៍ដ៏រន្ធត់នោះដែរ។

ឌីជេក្លាំ ដែលត្រួវគេស្គាល់ថាគឺជាតារាចម្រៀង និង ជាតារាសម្ដែងសក់សំពោងមួយរូបបានថ្លែងក្រោយហេតុការណ៍នោះថា លោក និង នាយម៉ាំ បានជិះរថយន្តរួមគ្នាមកពីកឋិននៅបាវិតក្នុងខេត្តស្វាយរៀង លុះបើកមកភ្នំពេញ មកដល់ចំណុចសាលាស្វាយជ្រំ ក្នុងខេត្តដដែល ក៏ជួបហេតុការណ៍កិនដែកវី ដែលនៅលើថ្នល់ ហើយរេចង្កូតហោះប្លោងទៅបុកចិញ្ចើមផ្លូវបណ្ដាលអោយក្រឡាប់កំពិតរថយន្តយ៉ាងហោច៨០ភាគរយ ហើយក៏ធ្លាក់ទឹកស្រែតែម្ដង។ លោកថាក្នុងហេតុការណ៍នោះ ប្រសិនបើរថយន្តផ្លោងទៅបុកបង្គោលនៅលើផ្លូវ និង ទៅបុកដើមឈើ គឺប្រាកដជាមានគ្រោះថ្នាក់ដល់ជីវិតជាក់ជាមិនខានឡើយ។ អ្វីដែលលោកយល់ថាគឺជាជីវិតថ្លៃទៅទៀតនោះ គឺរថយន្តបែរផ្លោងទៅបុកតែបង្គោលតូច ហើយធ្លាក់ក្នុងស្រែដែលមានទឹករាក់ ខណៈដែលនៅជាប់នោះក៏មានរណ្ដៅទឹកជ្រៅផងដែរ។ លោកថារថយន្តក្រោយផ្លោងធ្លាក់ស្រែ គឺក្រឡាប់ផ្ងារជើង តែបែរជាធ្លាក់ក្នុងស្រែដែលមានតែទឹកលិចល្មមៗ ប្រសិនបើធ្លាក់ក្នុងរណ្ដៅទឹកជ្រៅ គឺអាចនឹងឈ្លក់ទឹកស្លាប់ផងក៏មាន ដោយសារតែខ្លួន និង នាយម៉ំា សុទ្ធតែគៀបជាប់ក្នុងឡាន។ លោកថាក្រោយស្រវេរស្រវាចេញពីឡានរួចបែរជាមានរបួសតែដៃជើង និង ឈឺខ្លួនតិចតួច ខណៈដែលលោកយលើថា សភាពដែលបានកើតឡើងគឺសឹងថាមិនរួចជីវិត ឬ ក៏អាចពិការផង។ យ៉ាងណាមិញលោក និង នាយម៉ំា គឺនៅតែមានអារម្មណ៍តក់ស្លុត បើទោះជាបានរួចជីវិត និង មិនអី។ អ្នកឃើញការបង្ហោះរបស់តារាទាំងនេះ ក៏រន្ធត់ជំនួសមិនតិចដែរ ដែលឃើញរថយន្តរបស់លោកខ្ទេចតួស្ទើរទាំងស្រុង តែម្នាក់ៗក៍លាន់មាត់ថា អ្នកទាំងពីរពិតជាជីវិតថ្លែមហាថ្លៃផងដែរ ដែលបានរួចជីវិត ក្នុងហេតុការណ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here