នៅថ្ងៃទី 30 តុលា ឆ្នាំ2020 នេះ តារាហ្វេកប៊ុកលោកស្រី រៃ សោភា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងថែរក្សាសម្ផស្ស Sophea Skincare និងត្រូវបានអ្នកលេងហ្វេកប៊ុកឱ្យរហ័សនាមថាជា Pakboom ខ្មែរនោះ នឹងដឹកនាំក្រុមការងារយកជំនួយដោយផ្ទាល់ទៅប្រគល់ជូនដល់សហាគមន៍មួយកន្លែង ដែលស្ថិតនៅក្នុងខេត្តពោធិសាត់។ នៅក្នុងពិធីចែកអំណោយនេះនេះក៏នឹងមានការចូលរួមសហការណ៍ពីតារាសិល្បៈដែលមកពីក្រុម គ្រួសារតារាកម្ពុជាផងដែរ។

យោងតាមការប្រកាសជាផ្លូវការលោកស្រី រៃ សោភា នឹងពាំនាំជំនួយជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងស្បៀងអាហារជាច្រើនទៀតយកទៅប្រគល់ជូននៅក្នុងសហគមន៍មួយនោះ បន្ទាប់ពីទទួលបានដំណឹងថា ទីតាំងដែលលោកស្រីកំណត់នឹងចុះទៅនោះមានការប្រឈមខ្លាំង។ នេះគឺជាសកម្មភាពសប្បុរសធម៌ថ្មីទៀតហើយរបស់តារាហ្វេកប៊ុករូបបេះ បន្ទាប់ពីលោកស្រីទើបតែតហរូវគេឃើញ ចុះចែកអង្ករ និងស្បផងអាហារជាច្រើនតោន ជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងនៅស្រុកកណ្ដាលស្ទឹង កាលពីពេលថ្មីៗមុននេះ។

លោកស្រីបានអះអាងថា បន្ទាប់ពីមានការស្នើរសុំពីស្ថាបនិកគ្រួសារតារាកម្ពុជាថា ទីតាំងដែលគ្រោងនឹងចុះទៅដល់នោះមានការប៉ះពាល់ខ្លាំង ទើបលោកស្រីនិងក្រុមការងារ ដែលក្នុងនោះរួមមានទាំង ពេទ្យជំនាញប្រចាំហាង និងតំណាងចែកចាយផលិតផល Sophea Skincare ក៏ប្រមូលគ្នាបង្កើតជាមូលនិធិទាំងនេះ យ៉ាងហោចណាស់ មានអង្ករចំនួន2តោន និងគ្រឿងឧបភោគបរិភោគជាច្រើន ដែលនឹងគ្រោងយកទៅប្រគល់ជូនឱ្យសហគមន៍នោះ។ លោកស្រីក៏នឹងបន្តបង្កើតនូវមូលនិធិនេះ ជួយដល់ទីតាំងរងគ្រោះផ្សេងទៀតផងដែរ ដើម្បីរួមចំណែក ក្នុងកិច្ចការសប្បុរសធម៌ឱ្យបានច្រើននៅក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here