នី មុន្នីនាថ និង រចនា រ៉ាវ៉ាឌី កុងត្រាថតផ្ដាច់មុខឱ្យផលិតកម្មមួយ

0

តារាសម្តែងដែលកំពុងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជាគឺកញ្ញា នី មុន្នីនាថ និងកញ្ញា រចនា រ៉ាវ៉ាឌី បានសម្រេចចុះកុងត្រាថតផ្តាច់មុខឲ្យផលិតកម្មSastra Film ខណះពេលដែលផលិតកម្មមួយនេះបាននឹងកំពុងថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់សម្រាប់ចុះផ្សាយតាមកញ្ចក់ទូរទស្សន៍នៅក្នុងស្រុក។ ប្រហែលជាការគិតពិចារណាច្បាស់ បានជាជម្រុញអោយតារាសម្តែងលេចធ្លោ ២រូបសម្រេចចិត្តយ៉ាងមុខមាំរហូតសម្រេចខ្លួនសរសេរលក្ខខណ្ឌ។យ៉ាងណាគេក៏ កម្រឃើញអ្នកទាំង២ទទួលរឿងបែបនេះ តាំងពីឡើងកូដ។ នេះប្រហែលជាមានចំនុចល្អដែលរុញអោយចំណេញរៀងខ្លួន ទើបជ្រើសរើសដំណើរបែបនេះ។

នី មុន្នីនាថ គឺជាតារាសម្តែងជើងចាស់មួយរូបដែលមានបទពិសោធន៍នៅក្នុងអាជីពសម្តែងយ៉ាងជោគជាំ ហើយនាងក៏ជាតារាសម្តែងមួយរាំដែលជាប់ងារជាតារាទឹកភ្នែកម្នាក់ផងដែរ ហើយរហូតមកទល់នាពេលនេះការសម្តែងរបស់នាងក៏នៅទទួលបានការគាំទ្រេពីសំណាក់ទស្សនិកជនដដែល។

តារាសម្តែងជើងថ្មីនាង រចនា រ៉ាវ៉ាឌី ក៏ត្រូវបានគេចាត់ទុកថា នាងគឺជាតារាសម្តែងស្រីមួយដួងដែលមានទីផ្សារខ្ពស់ម្នាក់ផងដែរនៅក្នុងអាជីពសិល្បះនាពេលបច្ចុប្បន្ន ។នាងតែងតែបង្ហាញវត្តមានស្ទើរមិនដាច់សូរនៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។

ជាពិសេសនោះតារារូបនេះបានបង្ហាញវត្តមានច្រើន នៅក្នុងខ្សែភាពយន្តដែលត្រូវបានផលិតឡើងដោយផលិតកម្ម Sastra Film ទាំងភាពយន្តខ្នាតខ្លី និងភាពយន្តភាគតាមទូរទស្សន៍ ហើយខ្សែភាពយន្តដែលនាងបានសម្តែងនោះក៏មានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here