កាលពីថ្ងៃទី 30 ខែតុលា ឆ្នាំ2020 មុននេះ តារា TikTok លោកស្រី រៃ សោភា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាង Sophea Skincare និងត្រូវបានគេឱ្យរហ័សនាមថាជា ParkBoom ខ្មែរ បានសហការគ្នាជាមួយស្ថាបនិកគ្រួសារតារាកម្ពុជា បានចុះចែកអំណោយជូនពលរដ្ឋរងគ្រោះប្រមាណជាង 100 គ្រួសារ ដែលទទួលរងផលប៉ះពាល់ពីការលិចទឹកដោយជំនន់នៅស្រុកបរិបូរណ៍ ក្នុងខេត្តកំពង់ឆ្នាំង។ ដោយពិធីនេះក៏មានការចូលរួមពីស្ថាបនិកគ្រួសារតារាកម្ពុជា និងក្រុមការងារផ្ទះតារា នេះគឺជាការបរិច្ចាគថវិការដែលជាជំនួយរបស់តារា TikTok រូបនេះ បន្ទាប់ពីលោកស្រីត្រូវបានគេកត់សម្គាល់ថាចាប់ផ្ដើមមានសកម្មភាពកាន់តែសកម្មនៅក្នុងកិច្ចការសប្បុរសធម៌។

លោកស្រី រៃ សោភា ឬ ParkBoom ខ្មែរបានសម្ដែងនូវអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំងបន្ទាប់ពីពលរដ្ឋដែលបានទទួលជំនួយភាគច្រើនបានអះអាងពីការលំបាកតាំងពីកំឡុងពេលកូវីដ19 និងត្រូវមកប្រឈមនឹងបញ្ហាទឹកលិចនេះទៀត។ ថវិការដែលលោកស្រីបានពាំនាំទៅនៅក្នុងថ្ងៃនេះរួមមាន អង្ករប្រមាណជាង 2តោន មីជាង 100កេស ទឹកស៊ីអ៉ីវជាង100យួរ សាប៊ូកក់សក់ នំកញ្ចប់ និងថវិការមួយចំនួន។ លោកស្រីបានអះអាងថាមានគម្រោងយកជំនួយទាំងនេះមកជូនដល់ពលរដ្ឋរងគ្រោះលិចទឹកមួយចំនួនជាយូរមកហើយ តែដោយសារតែរកពេលវេលាមិនទាន់បានទើប ទើបតែមានឱកាសយកមកចែកជូននៅពេលនេះ។

លោកស្រីបន្តថា ជំនួយទាំងនេះគឺជាថវិការផ្ទល់ខ្លួនរបស់លោកសហរីទំងស្រុងដោយមិនមានការរ៉ៃអង្គាសពីភាគីណាឡើយ យ៉ាងណាមិញលោកស្រីបានអះអាងថានេះគ្រាន់តែជាការបរិច្ចាគតិចតួចសម្រាប់បងប្អូនរងគ្រោះតែប៉ុណ្ណោះ។ លោកស្រីបន្តថា គ្រាន់តែមើលទឹកមុខក៏ដឹងថាពលរដ្ឋទាំងនោះក៏អ្នកស្រីដឹងថាមានការលំបាកខ្លាំងដែរ ជាពិសេសគឺផ្នែកជីវភាពផ្ទាល់តែម្ដង ដូច្នេះហើយទើបលោកស្រីនឹងបន្តការគៀគរជំនួយដើម្បីជួយដល់ពលរដ្ឋរងគ្រោះបន្តទៀត ដើម្បីរួមចំណែកក្នុងការចូលរួមសកម្មភាពសង្គមឱ្យបានកាន់តែច្រើន។ លោកស្រីក៏បន្តអំពាវនាវដល់សប្បុរសជនដែលមានធនធានឱ្យបន្តចូលរួមចំណែកកាន់តែច្រើនថែមទៀតផងដែរ ដើម្បីចែករំលែកទុក្ខសោករបស់បងប្អូនរងគ្រោះទាំងឡាយ។ លោកស្រីក៏ថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរ និងស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរដែលបានរៀបចំឱ្យមានការជួបជុំមួយនេះ ខណៈដែលលោកស្រីអះអាងថា នេះជការចូលរួមចំណែកដើម្បីជួយជាចំណែកសង្គមដ៏ប្រសើររួមគ្នា។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តលោកស្រី រៃ សោភា ដោយលោកអះអាងថានេះជាការបរិច្ចាគទ្រង់ទ្រាយធំជាលើកទី2 ហើយតាមរយៈគ្រួសារតារាកម្ពុជាបន្ទាប់ពីប៉ុន្មានសប្ដាហ៍មុនក៏បានបរិច្ចាគអង្ករជាច្រើនតោន និងស្បៀងអាហារមួយចំនួនជួយដល់មណ្ឌល់កុមារកំព្រាមួយកន្លែងនៅស្រុកកណ្ដាលស្ទឹងនោះ។ នៅក្នុងឱកាសនោះស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំជំនួយសប្បុរសជនផ្សេងទៀតយកទៅប្រគលជូនវត្តអារ៉ាមចំនួន2 ដែលខ្សត់ខ្សោយនៅក្បែរនោះគឺ វត្តចាស់ ដែលស្ថិតនៅក្នុងទឹកដីខេត្ត ពោធិ៍សាត់ និង វត្តចំបក់រង្សី ខេត្តកំពង់ឆ្នាំង ជាអង្ករ មី ស្បៀងអាហារ និងថវិការមួយចំនួន ដើម្បីជួយសម្រួលការលំបាករបស់ព្រះសង្ឃនៅក្នុងអំឡុងពេលដែលមានការលំបាកនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here