បើទោះជាមានវិបត្តប្រាក់ចំណូលដោយសារតែជម្ងឺកូវីត១៩ និង គ្រោះទឹកជំនន់វាយលុកនៅកម្ពុជា ក៏ក្រុមហ៊ុន K01 នៅតែទទួលបានជោគជ័យក្នុងការរំលេចនូវសាខាមួយថ្មី កាលពីថ្ងៃទី២ វិច្ឆិកា ក្នុងឆ្នាំ២០២០ មុននេះ។ សាខាដែលបើកថ្មីនៅលើទឹកដីខេត្តសៀមរាបនេះ គឺជាសាខាផ្ដាច់ខេត្ត ដោយចាត់ទុកថាគឺជាសាខាធំរបស់ក្រុមហ៊ុននោះផង។

លោក K01 បានថ្លែងបញ្ជាក់ថា បើទោះជាក្នុងដំណាក់កាលនេះ គេមានវិបត្តិភាគច្រើន តែក្រុមហ៊ុនរបស់លោកមិនមានផលប៉ះពាល់នោះទេ ដោយមានតែអ្នកកុងត្រាដើម្បីចែកចាយផលុតផលទឹកអប់ ស្ទើរតែរកពេលទទួលមិនបាននោះផង។ ជាក់ស្ដែងបើកុំតែមានកូវីត១៩ និង គ្រោះទឹកជំនន់ អ្នកសុំសិទ្ធិចែកចាយផលិតផលទឹកអប់មកពីហូរឡង់របស់លោក អាចនឹងបើកដំណើរការច្រើនទីតាំងនោះផង ដោយមិនមែនគ្រាន់តែសាខាផ្ដាច់ខេត្តសៀមរាប ដូចដែលបានឃើញនេះទេ។ លោកថា បន្ទាប់ពីសាខាធំនៅសៀមរាប ដែលទើបនឹងកាត់ផ្ដាច់ខ្សែបូរនេះទៅ សាខាថ្មីៗជាច្រើនកន្លែងទៀត ក៏នឹងចេញរូបរាងបន្តបន្ទាប់គ្នា ដោយនៅថ្ងៃទី៨ វិច្ឆិកា គឺនឹងមានសាខាថ្មីបើកសម្ពោធក្នុងខណ្ឌព្រែកព្នៅ។ លោកក៏បានកោតសរសើរចំពោះ ម្ចាស់ដេប៉ូ វង្ស ភ័ក្ត្រ ប្រចាំនៅខេត្តសៀមរាប ដែលហ៊ានបោះទុនខ្ទង់ម៉ឺនដុល្លារ ទិញសិទ្ធិចែកចាយផលិតផលរបស់លោក នៅក្នុងពេលនេះផងដែរ។ នៅក្នុងពិធីនោះ លោក K01 ក៏បានដឹកនាំអ្នកសារព័ត៌មាន និង សិល្បករមួយចំនួន មកធ្វើពិធីសម្ភាសន៍ និង ច្រៀងរាំ ឡើងផ្អើលពិធីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here