បន្ទាប់ពីទទួលបានជ័យលាភីនៅក្នុងកម្មវិធី Miss Univer2019 អតីតម្ចាស់ម្កុដបវរកញ្ញាចក្រវាឡនៃកម្ពុជា កញ្ញា សំណង អាលីណា បានបង្ហាញស្នាដៃដំបូងក្នុងវិស័យភាពយន្តរបស់ខ្លួននៅក្នុងរឿង « ស្នាមស្នេហ៍សមុទ្ររាម » ដែលជាស្នាដៃដ៏ពិសេសចុងក្រោយក្នុងការផលិតឱ្យកម្មវិធីទូរទស្សន៍ របស់កវីអ្នកនិពន្ធដ៏ឆ្នើមគឺលោកស្រី ពាន់ ភួងបុប្ផា ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺចេញថតភាពយន្តលើកដំបូងភ្លែតកញ្ញា សំណាង អេលីណា បានក្ដោបឱកាសក្លាយជាតួអង្គឯកជំនាន់ទី2 ដែលជាកូនរបស់សមុទ្រ និងរាម ក្នុងជំនាន់ទី1 នៅក្នុងរឿងនេះផងដែរ ហើយនឹងត្រៀមចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN។

កញ្ញា សំណាង អេលីណា បានបញ្ជាក់ថា នេះគឺជាសាច់រឿង និងជាស្នាដៃលើកដំបូហរបស់នាងនៅក្នុងវិស័យភាពយន្តបន្ទាប់ពីនាងបានគ្រងម្កុដកម្មវិធីកញ្ញាឯកចក្រវាឡនៃកម្ពុជាឆ្នាំ2019 ។ កញ្ញាបន្ថែមថា នេះមិនមែនជាលើកទី1 ដែលកញ្ញាទើបតែទទួលបានការអញ្ជើញឱ្យចូលរួមក្នុងការសម្ដែងរឿងភាគនោះឡើយ ដោយកន្លងមកកញ្ញាក៏ត្រូវបានផលិតករកុនមួចំនួនទាក់ទងឱ្យចេញថតភាពយន្ត ប៉ុន្តែដោយសារតែកញ្ញាត្រូវបំពេញភារកិច្ចក្នុងការសិក្សា និងមិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការបំពេញតួនាទីជាតារាភាពយន្តឱ្យបានជាប់លាប់នៅឡើយទើបកញ្ញាសម្រេចបោះបង់ចោលឱកាសម្ដែងម្ដងជាពីរដង និងទទួលតែការថតស្ពតខ្លីៗមួយចំនួនតែប៉ុណ្ណោះ។

កញ្ញាចាត់ទុកថានេះគឺជាកិត្តិយសដែលកញ្ញាទទួលបានឱកាសចេញថតនៅក្នុងខ្សែរភាពយន្តរឿង « ស្នាមស្នេហ៍សមុទ្ររាម » ដែលជាវណ្ណកម្មចុងក្រោយរបស់អ្នកនិពន្ធលោកស្រី ពាន់ ភួងបុប្ផា ហើយក៏ជាលើកដំបូងដែលកញ្ញាទទួលថតខ្សែរភាពយន្តផងដែរ។ កញ្ញាបានចាត់ទុកថារដូវកាលកូវីដបានធ្វើឱ្យកញ្ញារយាលខ្លួនមកប្រឡូកក្នុងវិស័យសិល្បៈបានច្រើនជាងមុន ដោយសារកញ្ញាអាចចេញថតបានច្រើនពិសេសគឺរឿងនេះតែម្ដងដោយសារមិនប៉ះពាល់ដល់ពេលវេលានៃការសិក្សា ដោយបច្ចុប្បន្នកញ្ញាសិក្សាតាមប្រព័ន្ធ Online ទើបជាឱកាសឱ្យកញ្ញាបានចេញថតសម្ដែង ពិសេសមានឱកាសក្លាយជាតួអង្គសំខាន់នៅក្នុងស្នាដៃចុងក្រោយឱ្យស្ថានីយទូរទស្សន៍របស់អ្នកនិពន្ធដ៏ល្បីនេះផង។

កញ្ញារំពឹងថាស្នាដៃដំបូងរបស់កញ្ញានឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន បើទោះជាពុំធ្លាប់មានបទពិសោអន៍ក្នុងការសំម្ដែងរឿងពិតមែនក្ដីក៏កញ្ញានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីរួមចំណែកឱ្យសាច់រឿងមួយនេះកាន់តែទទួលបានការចាប់អារម្មណ៍។ កញ្ញាក៏សំណូមពរឱ្យកូនខ្មែរបន្តគាំទ្រភាពយន្តខ្មែរឱ្យកាន់តែច្រើន ពិសេសក្នុងរឿង « ស្នាមស្នេហ៍សមុទ្ររាម » នេះផ្ទាល់តែម្ដង ដើម្បីជាកម្លាំងចិត្ត និងធ្វើឱ្យស្នាដៃចុងក្រោយតាមកញ្ចក់ទូរទស្សន៍ របស់អ្នកស្រី ពាន់ ភួងបុប្ផា ឱ្យនៅតែស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជនជារៀងដរាប។

LEAVE A REPLY

Please enter your comment!
Please enter your name here