តារាសម្ដែងកម្ពស់ខ្ពស់ស្រឡះលោក កា បញ្ញាសិទ្ឋ កំពុងតែឡើងកូដស្រឹបៗទោះបីជាកំពុងស្ថិតនៅក្នុងកំឡុងពេលផ្ទុះកូវីដយ៉ាងណាក្ដី គេសង្កេតឃើញលោកគឺ ទទួលបាននូវឱកាសចេញថតសម្ដែងទាំងខ្សែរភាពយន្តនិងស្ពតពនិជ្ជកម្មថ្មីៗ។ ហើយនៅមុននេះបន្តិចលោកក៏បានក្លាយខ្លួនទៅជាទូតសុឆន្ទៈកូនពៅទី6 របស់ក្រុមហ៊ុនគ្រឿងសម្អាង Vertalyca ដែលជាក្រុមហ៊ុននាំចូលសាប៊ូកក់សក់ និង ម៉ាស់បិទមុខមកពីប្រទេសបារាំងដែល កំពុងតែទទួលបាននូវទីផ្សារនៃចំនួនអ្នកប្រើប្រាស់ខ្ពស់ និងមានកេរ្តិ៍ឈ្មោះក្នុងវិស័យផលិតផលអនឡាញផងដែរ។

ដោយឡែកលោកស្រី លី លី ដែលជានាយិកាក្រុមហ៊ុន និងមានសម្រស់ស្រស់សោភា ស្អាតដូចតារាគួរអោយគយគន់ នៅវ័យក្មេង តែឆ្នើមរឿងជំនួញ បានប្រាប់ដែរថាVertalyca Cosmetics បានបោះជំហ៊ាននៅលើទីផ្សារកម្ពុជាច្រើនខែមកហើយ។ ផលិតផលទាំងនោះផ្តោតលើសាប៊ូកក់សក់ និង សាប៊ូបន្ទន់សក់ ហើយម៉ាស់បិទមុខដ៍មានគុណភាព។ Vertalyca Cosmetics កន្លងមកធ្លាប់មានតារាជាអ្នកតំណាងផលិតផលអោយបាន5 ដួងរួចមកហើយ ក្នុងនោះរួមមាន ពៅ លីដា, លោកសុភ័ក្រ តារាTikTok, DJ NaNa, អ្នកនាងកាតុ, តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស និងកូនពៅចុងក្រោយនេះគឺលោកបញ្ញា សិទ្ឋិ ផ្ទាល់តែម្ដង។ កាេជ្រើសរើស បញ្ញា សិទ្ឋិនេះ ព្រោះយល់ថា លោកឆ្លាតរួសរាយ ហើយយល់សាច់ការណ៍ ពេលវិភាគលើការងារកន្លងមក ពិសេសគឺរូបសម្រស់ស្រស់សង្ហាររបស់លោកផ្ទាល់តែម្ដងដែលសាកសមឥតខ្ចោះជាមួយនឹងផលិតផល Cosmetics ទាំងអស់នេះជាហេតុផល ជម្រុញអោយសហការណ៍គ្នារហូតចុះកុងត្រា១ឆ្នាំតែម្តង ។

លោកបញ្ញា សិទ្ឋិ បានសម្ដែងនូវក្ដីសប្បាយរីករាយបន្ទាប់ពីលោកត្រូវបានអគ្គនាយិកាក្រិមហ៊ុន Vertalyca ពេញចិត្ត និងជ្រើសរើសយកលោកធ្វើជាតំណាង លោកបានថកលែងថា លោកពិតជាមានការរំភើបចិត្តតែម្តងនៅពេលបានអ្នកស្រី លី លី ជានាយិកា ក្រុមហ៊ុនសម្លឹងឃើញរូបលោកហើយ អនុញ្ញាតិ អោយមកបំពេញការងារជាមួយគ្នារយៈពេល 12 ខែ ពោលគឺ1ឆ្នាំពេញតែម្ដង ហើយតម្លៃខ្លួនវិញក៏ខ្ពស់គួរសមអាចឱ្យលោកសប្បាយរីករាយនឹងឈរក្នុងតំណែងមួយនេះ។ ក្នុងរយៈពេលកុងត្រាជា Brand Ambassador កិច្ចការដែលលោកត្រូវធ្វើបន្តជាមួយ Vertalyca គឺលោកត្រូវផ្សាយផលិតផល សាប៊ូ និងម៉ាស់ ជាពិសេសយើងក៏មានការថតជាវិដេអូ អប់រំផ្សេងៗខ្នាតខ្លី និងធ្វើឃ្លីបវិដេអូដោយខ្លួនឯងផ្ទាល់និយាយពីសាប៊ូ។

លោករំពឹងថាតំណែងដែលលោកទទួលបាននេះនឹងកាន់តែធ្វើឱ្យអតិថិជនដែលនិយមប្រើប្រាស់គ្រឿងសម្អាងកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ និងចូលរួមរាល់សកម្មភាពដែលទាក់ទងនឹងការផ្សាយផលិតផល រួមទាំងសកម្មភាពសប្បុរសធម៌មួយចំនួនដែលក្រុមហ៊ុនរៀបចំឡើងផងដែរ។ ហើយលោកក៏សន្យាថានឹងខិតខំជួយជម្រុញទីផ្សារលផិតផលនេះឱ្យអស់ពីសមត្ថភាពមិនឱ្យម្ចាស់ក្រុមហ៊ុនមានការខកចិត្តនឹងជ្រើសរើសយកលោកមកធ្វើជាទូតសុឆន្ទៈនោះឡើយ។

ក្រៅពីជួយឱ្យអតិថិជនប្រើប្រាស់ដោយមានទំនុកចិត្ត និង ទទួលបាននូវភាពស្រស់ស្អាតផងនោះ ក្រុមហ៊ុន សាប៊ូកក់សក់មកពីបារាំងនេះ ក៏បានបង្ហាញសកម្មភាពជាច្រើនក្នុងសង្គម និងភាពជាមនុស្សធម៌។ មិនត្រឹមតែគិតផ្នែកជំនួញមួយមុខនោះទេ តែខាងក្រុមហ៊ុនដែលមានលោកស្រី លី លី ជាអ្នកគ្រប់គ្រងមិនមើលរំលងឡើយ ។ លោកស្រីទើបតែដឹកនាំសហការី និងតារាសម្តែង បញ្ញា សិទ្ឋិ ចុះចែកអំណោយដល់ពលរដ្ឋនៅខេត្តកំពង់ស្ពឺជាច្រើនគ្រួសារ អំឡុងពេលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ ហើយគម្រោងសប្បុរសធម៌បន្តៗទៀតនឹងប្រព្រឹត្តធ្វើឡើងទៅតាមស្ថានភាពជាក់ស្ដែងនាពេលក្រោយៗបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here