យក់ ថិតរដ្ឋា នៅតែលេចធ្លោដដែលពេលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាថ្មី

0

មានអ្នកគាំទ្រមួយចំនួន បានសម្តែងការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែល ឃើញថាទីផ្សារចម្រៀងរបស់ យក់ឋិតរដ្ឋាហាក់ថមថយទៅ។ប្រការទាំងនេះ ដោយសារនាងមានភារៈទទួលការងារជាមេគ្រួសារ និងការពពោះពីកូនមួយទៅកូនមួយចំណាយពេលច្រើនឆ្នាំ មិនសូវជាវាយលុកសិល្បៈ។

តារាចម្រៀង យក់ ថិតរដ្ឋា បានប្រកាសអោយមហាជនដឹងថា អ្នកនាងនឹងបើកឱកាសចេញមុខ នៅតាមស្ថានីយ៍ទូរទស្សន៍ឡើងវិញហើយក្រោមពីស្ងាត់។អ្នកនាង អាចនឹងមានចម្រៀងថ្មីៗចែកជូនមិត្តអ្នកគាំទ្រឡើងវិញ។វត្តមានថ្មីនេះ ធ្វើអោយហ្វេនៗរំពឹងថា តារាធ្លាប់ល្បីឈ្មោះរូបនេះនឹងបន្តរក្សាភាពលេចធ្លោដូចអតីតកាលដដែល។

អ្នកនាងយក់ ឋិតរដ្ឋា បានលើកឡើងថា មិនបោះបង់ចម្រៀងជាដាច់ខាតហើយ នៅដើមខែវិច្ឆិកាខាងមុខនេះ នាងចាប់ផ្តើមទទួលការងារសិល្បៈមួយៗឡើងវិញ។ ជាពិសេសនៅផលិតកម្ម ក៏ចាប់ផ្តើមត្រៀមហៅយកទៅថតចម្រៀង ដែលបានរៀបចំដែរ។ ជាមួយការបែកសាច់ឡើងមូលណែន ព្រោះទើបតែកូនខ្ចីហើយ រដ្ឋាបន្តថា ចម្រៀងនាងការពិត ត្រូវចេញផ្សាយខ្លះៗដែរនៅក្នុងផលិតកម្មថោន តែមកពីកូនខ្ចីក៏អាក់ខាន។យ៉ាងណានាងនឹងទៅចូលថតចម្រៀង មួយចំនួនហើយមានបទចរាចរលើទីផ្សារនៅចុងឆ្នាំនេះ៣ទៅ៤បទ។នាងនិងជួបបងប្អូនយប់នេះនៅប៉ុស្ត៍សុីធីអិន «រាត្រីកម្សាន្ត»។
យក់ ឋិតរដ្ឋា មានកូន៣នាក់នាពេលបច្ចុប្បន្នដោយកូនប្រុស២ដំបូង វ័យជំទង់អស់ហើយឯង កូនពៅស្រីទើបតែមានអាយុ២ខែ។ មានកូន៣ក្នុងដៃជាកាដូស្នេហ៍ជាមួយលោកឃុំ ប៉ុណ្ណាដែត អ្នកទាំង២ បិទបញ្ចប់រឿងយកកូន។ មូលហេតុរដ្ឋា យល់ថានាងចាស់ច្រើននិង កម្លាំងក៏ថមថយ ហើយពេលបំពេញការងារអ្វីឆាប់ហត់។ដូចនេះមានកូន៣នាក់ គឺគ្រប់គ្រាន់ល្មមសមដែលយើងអាចទទួលយកបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here