គ្រឿងសមុទ្រក្រឡុក Rith Omega កំពុងផ្ទុះការគាំទ្រ

0

ក្រោយត្រលប់មកធ្វើអាជីវកម្មវិញ គេកត់សម្គាល់ថា ផលិតករដែលមានរឿងអាស្រូវ លោក Rith Omega មិនមែនបាត់បង់ការគាំទ្រនៅក្នុងអាជីវកម្មនោះទេ ពោលគឺត្រលប់មកភ្លាមទទួលបានជោគជ័យខ្លាំងតែម្ដង ជាមួយនឹងការបើកហាង Ella House នៅកោះពេជ្រ ដោយសារតែគ្រឿងសមុទ្រក្រឡុក និង សាច់គោ BBQ របស់លោក កំពុងទាក់ទាញអតិថិជន អោយតម្រង់ជួររង់ចាំ។ តាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង ១១យប់ គេអាចនិយាយបានថា ហាងថ្មីរបស់លោក ស្ទើរគ្មានកន្លែងអង្គុយនោះផង។

អ្នកគាំទ្រមិនតិចទេ បានជាប់ចិត្តនឹងម្ហូបដែលមាមឈ្មោះថា គ្រឿងសមុទ្រក្រឡុករបស់លោក Rith Omega បន្ទាប់ពីលោកបានដំណើរការអាហារនេះ នៅក្នុងហាងថ្មី។ គ្រឿងសមុទ្រក្រឡុក ដែលលោកយករូបមន្តទាំងស្រុងមកពីប្រទេសថៃនេះ គឺជាមុខម្ហូបថ្មី ដែលមិនត្រឹមតែឆ្ងាញ់ជាមួយនឹងរសជាតិគ្រឿងយ៉ាងប្លែកមាត់ប៉ុណ្ណោះទេ តែរបៀបទទួលទាន ដែលប្រើស្រោមដៃ ក៏រឹតតែធ្វើអោយទាក់ទាញផងដែរ។

លោក Rith Omega ធ្លាប់បានប្រកាសថា គ្រឿងសមុទ្រក្រឡុកនេះ រួមមាន3 Size គឺខ្នាតតូចតម្លៃ៤ម៉ឺនរៀល ខ្នាតកណ្ដាលតម្លៃ៦ម៉ឺនរៀល និង ខ្នាតធំ សម្រាប់ញាំ៥ទៅ៦ នាក់ តម្លៃ៨ម៉ឺនរៀល។ លោកថា មុខម្ហូបនេះ គឺលោករៀនពីថៃ និង រក្សារសជាតិដើមពីប្រទេសថៃ១០០ភាគរយ ទើបអ្នកទទួលទានភាគច្រើនជាប់ចិត្ត ដល់ថ្នាក់តម្រង់ជួររង់ចាំតាមលេខរៀង។ ក្នុងនោះ មុខម្ហូបថ្មី គឺឆ្អឹងជំនីជ្រូក BBQ ដែលលោកយករូបមន្តធ្វើមកពីថៃដូចគ្នា ក៏ស្ទើរតែធ្វើមិនទាន់សម្រាប់ភ្ញៀវដូចគ្នាផងដែរ។ លោកក៏បានប្រកាសថា អតីតទីតាំងហាងស៊ុបខ្យងOmega នៅកោះពេជ្រ ដែលមានម្ចាស់ផ្សេងដំណើរការសព្វថ្ងៃ លែងជាហាងរបស់លោកទៀតហើយ ដោយលោកមានតែហាងមួយគត់ គឺឈ្មោះ Ella House ដែលមានទីតាំងនៅទល់មុខហាងចាស់ នៅមាត់ទន្លកោះពេជ្រ រាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here