មាស សុខសោភា នៅតែមិនទាន់ច្បាស់លាស់ក្រោយចាកចេញពី Town

0

មកទល់ពេលនេះគេដឹងថា មាស សុខសោភា បាននឹងចេញចម្រៀងផ្ទាល់ខ្លួន ប្រចាំផលិតកម្មថ្មីមួយ។នាងបានសាងភាពភ្ញាក់ផ្អើលពេញសង្គមសិល្បៈព្រោះ ផលិតកម្មដែលនាងសម្រេចចិត្តចូល ជាផលិតកម្មថ្មី។យ៉ាងណាមិញ សោភា ហាក់មិនទាន់ស្រឡះចិត្តនៅឡើយទេ ក្រោយអ្នកនាងនៅមានជម្រើសនៅឡើយបើទោះជានាងស្ថិតក្នុងទ្រនំមួយផ្លូវការក្តី។

មាស សុខសោភា បានទទួលស្គាល់ថា នាងកំពុងតែស្មុគស្មាញរឿងនេះមែន ព្រោះមិនដឹងថា ទៅច្រៀងនៅផលិតកម្មថ្មីនោះ នាងនៅតែអាចច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន បានតទៅទៀតឬយ៉ាងណា? ព្រោះនាងមិនចង់ឲ្យផលិតកម្មរបស់នាងលែងដំណើរការនោះទេ។ មុនបានកន្លែងថ្មីមាស សុខសោភា បានប្រឹងប្រែងលលើកមុខមាត់ផលិតកម្មនាងណាស់។ហើយលក្ខខណ្ឌដែលនាង ទទួលយកការងារថ្មីក៏ព្រោះតែហេតុផលចរចារត្រូវរ៉ូវគ្នាទើបនាងសម្រេចទទួលយក។

មាស សុខសោភា បានធ្វើអោយគេតាមដានណាស់ក្រោយពេលនាងប្រកាស លាឈប់ពីផលិតកម្មថោនទីដែលជ្រកកោណជិត១០ឆ្នាំ។ម្នាក់ៗដាក់ការសង្ស័យថានាងនឹង ចូលផលិតកម្មហ្គាឡាក់សុីឬហង្សមាស។ប៉ុន្តែនៅទីបំផុតនាងជ្រើសរើសយកកន្លែងថ្មីនាំអោយ គេឯងស្រឡាំងកាំង។ ចាំមើលតទៅទៀតថាតើមាស សុខសោភា តាំងជំហរយូរកម្រិតណានៅក្នុងទ្រនំថ្មីមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here