តារាចម្រៀងសម្លេងផ្អែមស្រទន់ មានដើមកំណើតមកពីខេត្តបាត់ដំបង នឹងធ្លាប់ជាបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី2 នឹងកម្មវិធី X Factor Cambodia លោក ថុល លីណា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីលោកបង្ហាញស្នាដៃថ្មីៗ នៅក្នុងវិស័យចម្រៀង។
ម្ចាស់បទ “យល់ច្រលំថាគេស្រលាញ់យើង ” រូបនេះ មិនត្រឹមតែអាចបកស្រាយបទមនោសញ្ចេតនាស្រែកបានខ្ពស់កប់ពពកប៉ុណ្ណោះទេ បទផ្សេងទៀតក៏ស្ដាប់ទៅពិរោះផងដែរ។ លោកកំពុងសម្ងំផលិតបទចម្រៀង Original ជាច្រើនបទនៅក្នុង TK Entertainment ដែលសុទ្ធសឹងតែជាបទពិរោះៗ និង ចាក់ចោតអារម្មណ៍គ្រប់រសជាតិ។

ក្នុងនោះបទ”ស្រលាញ់ស្រីហាត់yoga” , “បងក្រ”, “អូនទុបងដូចស្ករកៅស៊ូ”, និង បទដែលទើបតែចេញក្តៅៗ ដែលមានចំណងជើងថា “កុំធ្វើបាបនាង” កំពុងត្រូវគេចាប់អារម្មណ៍ថា គឺជាដែលបទពោរពេញទៅដោយមនោសញ្ចេតនា លាយឡំជាមួយការប្រគំរួមបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីប្រពៃណី និងឧបករណ៍តន្ត្រីសម័យ ដែលធ្វើអោយអ្នកស្ដាប់ពិតជាពិរោះ ថែមទាំងកំសត់ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក នឹងមានបទចម្រៀងជាច្រើនទៀតដែលត្រៀមនឹងចេញមកអង្រួនអាម្មណ៍ទស្សនិកជនក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងការផលិតបទចម្រៀង Original បច្ចុប្បន្នលោក មមាញញឹកក្នុងកម្មវិធីប្រគុំតន្ត្រី តាមណ្តាខេត្តនានាផងដែរ។ តារាចម្រៀង មាឌមាំសម្លេងផ្អែមរូបនេះ ក្រៅពីអាជីពជាអ្នកចម្រៀង លោកក៏អាចនិពន្ធ Melody និងទំនុកច្រៀងដោយខ្លួនឯង នឹងជាអ្នកទីផ្សារមួយរូប ទៀតផង។


LEAVE A REPLY

Please enter your comment!
Please enter your name here